ដោយៈបាយ័ន/សៀមរាបៈ អាជ្ញាធរជាតិអប្សរានឹងរៀបចំបទបង្ហាញក្រោមប្រធានបទ៖ ការពិចារណាឡើងវិញនៃបទដ្ឋានជាសាកលលើអង្គរ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា ។នេះជាការបញ្ជាក់អោយដឹងពីអាជ្ញាធរជាតិអប្សរានៅល្ងាចថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២១។
បទបង្ហាញនេះ ធ្វើឡើងដោយអ្នកជំនាញជាតិនិងអន្តរជាតិចំនួន៣រូប គឺលោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ លោកបណ្ឌិត ញឹម សុធាវិន្ទ អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យសូហ្វីយ៉ា និងលោកស្រីសាស្ត្រាចារ្យ ម៉ារ៉ុយ ម៉ាសាកុ មកពីសាកលវិទ្យាល័យសូហ្វីយ៉ា។
បទបង្ហាញនេះរៀបចំនៅសាលសន្និសីទអង្គរ ចាប់ពីម៉ោង២.៣០នាទីដល់ម៉ោង៤.៣០នាទីល្ងាច តាមរយៈប្រព័ន្ធអនឡាញ (ZOOM)។ ចំពោះសាធារណជនដែលមានបំណងចូលរួមស្តាប់ អាជ្ញាធរជាតិអប្សរាកំណត់យកតែ៥០នាក់ប៉ុណ្ណោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕