Home ព័ត៌មានសំខាន់ៗ រាជរដ្ឋាភិបាល...

រាជរដ្ឋាភិបាលបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រនិងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ ១៩

ដោយៈតារារិទ្ធ/ភ្នំពេញ៖ រាជរដ្ឋាភិ បាលកម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការអនុវត្តយុទ្ធសាស្ត្រនិងកិច្ចប្រតិ បត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈដែលវ៉ាក់សាំងជាជំនួយរបស់ចិត្តនឹងត្រូវមកដល់កម្ពុជានៅចុងសប្តាហ៍នេះ។

ក្រុមការងារនេះមានលោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន, លោកស្រី យក់ សម្បត្តិ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាលជាអនុប្រ ធាន។នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារ ជាតិ និង លោក ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ជាអនុប្រធានផងដែរ។ជាមួយគ្នានេះ មានមន្ត្រីមកពីក្រសួងពាក់ព័ន្ធចំនួន១២រូបផ្សេងទៀតជាសមាជិកនិងជាលេខាធិការ។

ក្រុមការងារអន្តរក្រសួងនេះមានតួនាទីដូចខាងក្រោម៖
– អនុវត្តការងារជាជំហានៗ តាមផែនការលទ្ធកម្មដែលបានសម្រេចដោយក្រុមការងារអន្តរក្រសួងទទួ លបន្ទុកការចរចានិងការពិគ្រោះយោបល់ទិញវ៉ាក់សាំងកូវីដ១៩ ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
-ត្រួតពិនិត្យលក្ខខណៈបច្ចេកទេ សរបស់វ៉ាក់សាំងកូវីដ១៩នៅពេ លមកដល់ឃ្លាំងឱសថកណ្តាល ការថែរក្សាទុកការបែងចែកនិងការដឹកជញ្ជូន ។
-សម្របសម្រួលជាមួយវិស័យឯក ជនក្នុងការថែរក្សានិងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩។
– អនុវត្តពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការកូវីដ១៩។
– សម្របសម្រួលការគ្រប់គ្រង តាមដាន អនុវត្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ។
-គ្រប់គ្រងនិងតាមដានលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩។
– សម្របសម្រួលការងារអប់រំផ្សព្វ ផ្សាយនិងលើកកម្ពស់ការយល់ដឹងនៃការចាក់វ៉ាក់សាំងកូវីដ១៩។
– រៀបចំចាត់ចែងការចាក់វ៉ាក់សាំងកូវីដ១៩ដោយបុគ្គលិកសុខាភិបា លទៅតាមលំដាប់ក្រុមគោលដៅ និងទីកន្លែងដែលបានកំណត់តាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ១៩។
-ធ្វើការចុះឈ្មោះតាមប្រព័ន្ធអេឡិ ចត្រូនិកនិងអនុវត្តប្រព័ន្ធវ៉ាក់សាំងឆ្លាត។
-គ្រប់គ្រងនិងដោះស្រាយបញ្ហានា នាពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ដូចជាផលប៉ះពាល់អវិជ្ជមានជា ដើម។
– ធ្វើរបាយការណ៍អំពីលទ្ធផលារងារ ព្រមទាំងគោរពសុំគោលការ ណ៍សម្រេចដ៏ខ្ពង់ខ្ពស់លើវិធានការចាំបាច់នានាពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងនៅរសៀលថ្ងៃទី៣ខែកុម្ភៈនេះថាវ៉ាក់ សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនប្រមាណ ៦០ ម៉ឺនដូសក្នុងចំណោម១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ៕srn

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular