Home ព័ត៌មានសំខាន់ៗ ក្មេង​ទំនើង​២...

ក្មេង​ទំនើង​២៨​នាក់ ជិះ​ម៉ូតូ​១២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឆែក​ឃើញ​ដាវ​ចំនួន​៥​ដើម និង​ប៉័ងតោ​២​ដើម​

 

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ ក្មេង​ទំនើង​មួយក្រុម​ដែល​ប្រមូល​ផ្ដុំគ្នា​នៅមុខ​កា​រ៉ា​ស់​សាំង​មួយ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ជ្រៃ​កោង​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈពេល​សមត្ថកិច្ច​កំពុងតែ​ល្បាត​មានការ​សង្ស័យ​បាន​ចូលទៅ​សួរនាំ និង​ឆែកឆេរ​ឃើញ​ដាវ​ចំនួន​ប្រាំ​ដើម និង​ប៉័ងតោ​ពីរ​ដើម​ទៀត ក៏​ឃាត់ខ្លួន​តែម្តង កាលពី​វេលា​ម៉ោង​១២​និង​១០​យប់ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ក្មេង​ទំនើង​មាន​ចំនួន​២៨​នាក់ រួមទាំង​ម៉ូតូ​១២​គ្រឿង ដាវ​ចំនួន​៥​ដើម និង​កាំ​បិត ប័ង​តោ​២​ដើម​ទៀត ត្រូវបាន​សមត្ថកិច្ច​ប្រមូល និង​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង និង​វត្ថុតាង សមត្ថកិច្ច​បាន​នាំទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី សួរនាំ​និង​បញ្ជូនបន្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular