ដោយៈរិទ្ធិសែន/ខេត្តពោធិសាត់: លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលម្សិលមិញ បានអញ្ជើញជួបសំណេះសំណាល និងទទួលនូវឧបករណ៍វាស់កំដៅដោយស្វ័យប្រវត្តិប្រភេទ K9 Pro ចំនួន៩៥គ្រឿង ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត PRUDENTIAL (ខេមបូឌា) ដែលបានឧបត្ថម្ភនូវឧបករណ៍ទាំងអស់នេះ ដល់រដ្ឋបាលខេត្ត ពោធិសាត់ដើម្បីសម្រាប់ចូលរួមបង្ការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តពោធិ៍សាត់ទាំងមូល។
សូមបញ្ជាក់ផងដែរថា ឧបករណ៍វាស់កំដៅទាំងនេះ ត្រូវធ្វើការបែងចែកបន្តសម្រាប់យកទៅប្រើប្រាស់ ក្នុងសាលាខេត្តពោធិ៍សាត់ចំនួន៥គ្រឿង, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ចំនួន៣គ្រឿង, ការិយាល័យអប់រំស្រុក/ក្រុងចំនួន៦ ដោយក្នុងមួយការិយាល័យទទួលបាន២គ្រឿង និងនៅតាមសាលាបឋមសិក្សាចំនួន២៥ ដោយក្នុងមួយសាលាទទួលបាន៣គ្រឿង៕