ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងបញ្ហាប្រាក់កាស និង ការចុះប្រកបការងារអ្វីមួយតែងផ្តល់ជាផលគ្រាន់កក់ក្តៅ។ក្រៅពីនេះរាល់ការសម្រេចចិត្តអ្វីក៏តែងហុចជាលទ្ធផលគ្រាន់បើជាងមុនដែរ។សម្រាប់ពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ៧,០០-៨,៥៩នាទីព្រឹក ពីព្រោះថាធ្វើអ្វីក៏តែងចម្រើនលូតលាស់ទៅមុខជានិច្ច។ដោយឡែក អ្នក ប្រកបរបរ រកស៊ីជួញដូរបើមានការបណ្តាក់ទុនថ្មីៗឬចង់បញ្ចេញប្រាក់កាសទិញអ្វីមួយក៏តែងទទួលផលកម្រៃឆ្លើយតបគ្រាន់ស្រួលចិត្តផងដែរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងប្រាស្រ័យទាក់ទងគ្នាដូចសព្វមួយដងទេ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ឆ្លងចូលមកខែថ្មីនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរប៉ុន្មានដែរទេព្រោះជាដួងរាសីខែស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុស និងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហើយពិសេសធ្វើច្រើនខុសច្រើនថែមទៀត។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបក្រុមមនុស្សបង្ករឿងកើតជាជម្លោះណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។ចំណែកការធ្វើដំណើរឆ្ងាយជិតមិនមានការប្រទាំងប្រទើសច្រើនទេគឺរលូនល្អទៅមុខ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងរឿងអ្វីមួយ ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញផង។ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ និងអាណិតស្រឡាញ់ជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតនូវអារម្មណ៍តប់ប្រម៉ល់ ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទាំងពួងទៅរួច៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកគ្រាន់គាប់ប្រសើរវិញបន្ទាប់ពីបានពុះពារផលលំបាកអស់រយះពេលជាច្រើនថ្ងៃកន្លងមក។អ្នកប្រកបរបរកស៊ីជួញដូរក្នុងពេលនេះមានការរីកដុះដាលយឺតណាស់ ហើយពិសេសកើតមានរឿងរាវប្រទាំងប្រទើសច្រើនបន្តិចពីព្រោះមានក្រុមមនុស្សឈ្នានីសព្យាបាទ ម្ល៉ោះហើយទាល់តែចេះធ្វើគធ្វើថ្លង់ខ្លះទើបបានសុខស្រួលខ្លួន។
រីឯសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរវិញ ហើយធ្វើអ្វីតែងហុចនូវលទ្ធគ្រាន់ជាទីកក់ក្តៅផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការធូរស្បើយបញ្ហាប្រាក់កាសជាងមុនបន្តិច ហើយបើចង់បង្វិលដើមទុនក៏មានលក្ខណះប្រសើរជាងមុនដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាកំលោះក្រមុំលោកអ្នកហាក់មាននិស្ស័យល្អជាមួយគូស្នេហ៍ដែលប្រៀបបានទៅនឹងព្រះអាទិត្យនឹងសត្វលោកដែលមិនអាចខ្វះបានហើយបើលោកអ្នកចេះថែរក្សាចំណងនេះគឺគ្មានអ្វីបំបែកបំបាក់បានឡើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តអ្វីមួយ ហើយពិសេសបើចង់ទំនាក់ទំនងអ្វីៗតែងហុចជាផលមកវិញគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅក្នុងអំឡុងពេលនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅជាងមុន។ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើន ដូចនេះត្រូវចេះធ្វើគធ្វើថ្លង់នូវបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ហើយពិសេសធ្វើច្រើនខុសច្រើនថែមទៀត។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះឱ្យប្រយ័ត្នជួបក្រុមមនុស្សបង្ករឿងកើតជាជម្លោះណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺដូចសព្វមួយដង។ចំណែកការធ្វើដំណើរឆ្ងាយជិតមិនមានការប្រទាំងប្រទើសច្រើនទេគឺរលូនល្អទៅមុខ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃជួបការលំបាក ហើយពិសេសការជួញជិតឱ្យប្រយ័ត្នជម្លោះវិវាទថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាប្រុសស្រីដែលមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតប្រយ័ត្នជួបរឿងកម្មក្រាសនៅពេលក្រោយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារពីព្រោះថាតែងមានការសហការពីអ្នកដទៃនិងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងមានការចេះអត់ឱនឱ្យគ្នាល្អប្រពៃ៕