Home ព័ត៌មានជាតិ សន្តិសុខ ជនរងគ្រោះ​ចំន...

ជនរងគ្រោះ​ចំនួន​៣​នាក់ ត្រូវ​ជន​ស​ង្ស័​ម្នាក់​ឆបោក​យក​ទ្រព្យសម្បត្តិ​អស់​ក្នុងពេល​តែមួយ​

​ដោយ​:​គ្រញូង​/​បាត់ដំបង​: ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ពីថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ស៊ីដាច់​ម៉ូតូ​អ្នក​ស្គាល់គ្នា​អស់​២​គ្រឿង​ក្នង​ពេល​តែ​មូ​យ ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ នៅក្នុង​ក្រុង​បាត់ដំបង​។​

​ស្នងការរង​ការរង​ខេត្ត បាន​ឲ្យ​ដឹងថា​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​រួចមក កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​ចុះ​ប្រតិបត្តិ​ការអនុវត្ត​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​របស់លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ឲ្យ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ វ៉ាន់​ធី ហៅ លី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៥៦ មាន​ស្រុកកំណើត​ភូមិ​ក្បាល​រមាស ឃុំ​/​ស្រុក​ក្បាល​រមាស ខេត្តកំពត មាន​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ ពាក់ព័ន្ធ​ករណី​ឆបោក (​យកប្រាក់​,​គ្រឿងអលង្ការ​, និង​ម៉ូតូ​) របស់​ជនរងគ្រោះ​។​

​កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​ជនសង្ស័យ​រូបនេះ​បានធ្វើ​សកម្មភាព ឆបោក​លើ​ជន​ង​គ្រោះ​ចំនួន​៣​នាក់ នៅក្នុង​ក្រុង​បាត់ដំបង​ដែល​ក្នុងនោះ​យកបាន​ម៉ូតូ​ចំនួន​២គ្រឿង ប្រាក់រៀល​ចំនួន​៥៥.៥៩៩.០០០​រៀល និង​គ្រឿងអលង្ការ​មាន​ខ្សែក​ផ្លា​ទីន​ចំនួន​២​ខ្សែ​ទម្ងន់​១​ដំឡឹង​។

​ដោយឡែក​ជនរងគ្រោះ​ទាំង​៣​នាក់ (​ប្រុស​) មាន​៖ ១-​ឈ្មោះ ដៀ​ត វណ្ណៈ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​អណ្ដូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ២-​ឈ្មោះ វុន សាវុធ អាយុ​១៧​ឆ្នាំ និង ៣-​ឈ្មោះ​វ៉ា​ត់ ភូ​វង្ស អាយុ​១៧​ឆ្នាំ​។ ជនរងគ្រោះ​ទី​២​និង​ទី​៣​រស់នៅ​ភូមិ​/​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង​។

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ចំនួន​២​គ្រឿង (​ជា​របស់​ជនសង្ស័យ​១​គ្រឿង និង​របស់​ជនរងគ្រោះ​១​គ្រឿង​)​។ ហើយ ម៉ូតូ​របស់​ជនរងគ្រោះ​ត្រូវប្រគល់​ជូនទៅ​ម្ចាស់​ដើម​វិញ​។​

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ចាត់​ការបន្ត​តាមច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular