Home ព័ត៌មានជាតិ សន្តិសុខ សមត្ថកិច្ច​នគ...

សមត្ថកិច្ច​នគរបាល​ស្រុក​បសេដ្ឋ​ប្រកាស​រក​សាច់ញាតិ​ស្ត្រី​ម្នាក់​ធ្លាក់​ពី​ម៉ូតូ​បោក​ក្បាល​ស្លាប់​

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈនគរបាល​ស្រុក​បសេដ្ឋ ប្រកាស​រក​សាច់ញាតិ​ស្ត្រី​ម្នាក់ ដែល​ធ្លាក់​ពី​ម៉ូតូ​បោក​ក្បាល​ស្លាប់ នៅ​ចំណុច​ភូមិ​ត្រពាំង​ស្តៅ ឃុំ​និទាន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​មន្ត្រីនគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា​ស្ត្រី​ខាងលើ​មាន​អាយុ​ប្រហែល​ជាង​៦០​ឆ្នាំ មាន​សម្បុរ​សណ្តែកបាយ សក់ស្លូត​កម្ពស់​១​ម៉ែត្រ​៥៥ ពាក់អាវ​រងា​ពណ៍​ទឹកក្រូច ស្លៀកសំពត់​ផ្កា​ពណ៌​ក្រហម​។​

​ចំណែក​អ្នកបើក​ម៉ូតូឌុប​ជនរងគ្រោះ​នោះ ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ដែរ ក្រោយ​ធ្លាក់​ជនរងគ្រោះ​អ្នក​បើ​បរ​មិន​ឈប់​នោះទេ បាន​បើក​រត់​គេចខ្លួនបាត់​។​

​បច្ចុប្បន្ន សព​ស្ត្រី​ខាងលើ​បាន​តម្កល់​ក្នុង​វត្ត​អង្គ​លំ​ទង រងចាំ​សាច់ញាតិ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular