ដោយ:រ៉ាម៉ន/ភ្នំពេញ: កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាព លោកឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ស្ដីពីចរាចណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខណ្ឌទួលគោក បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌទួលគោកទាំងអស់ ឱ្យយកចិត្តទុកដាក់ជាពិសេសលើការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព” និងកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឱ្យបានល្អប្រសើរថែមទៀត៕