Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​អាក...

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ខាត​៤៨៣ លាន​ដុល្លារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​រាយការណ៍​ពី​ការខាតបង់​ទឹកប្រាក់​ជាង ១១,១ លាន​លាន​ដុង (៤៨៣ លាន​ដុល្លារ​) កាលពី​ឆ្នាំមុន​នៅពេល​ដែល​ជំងឺ​កូវី​ដ​១៩​ចាប់​​ផ្តើម​ធ្វើ​ឱ្យ​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់​របស់​ខ្លួន​ត្រូវ​ផ្អាក​។​

​តួលេខ​នេះ​គឺ​ទាប​ជាង​ការព្យាករណ៍​របស់​ខ្លួន​កាលពី​ខែ​ធ្នូ ដែល​ដាក់​ការខាតបង់​នៅ​ចំនួន​ជាង ១២ លាន​លាន​ដុង​។​

​ប្រាក់ចំណូល​បាន​ធ្លាក់​ចុះ​ជិត ៥៩ ភាគរយ​ស្មើនឹង ៤០,៨៣ លាន​លាន​ដុង ខណៈ​ចំនួន​ជើងហោះហើរ​សរុប​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ជា​ង ២៧ ភាគរយ​គឺ​ស្មើនឹង ៨៦.៩៧៨ ជើង​។​

​ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​អនុម័ត​ថវិកា​សង្គ្រោះ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ដោយ​ធនាគារ​រដ្ឋ​វៀតណាម (SBV)​ផ្តល់​ប្រាក់​កម្ចី ៤ លាន​លាន​ដុង​ដោយ​គ្មាន​ការប្រាក់​។​

​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ក៏​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​លក់​ភាគហ៊ុន​បន្ថែមទៀត​ដល់​ម្ចាស់​ភាគហ៊ុន​ដែល​មាន​ស្រាប់​ដើម្បី​បង្កើន​ដើមទុន​របស់ខ្លួន​ផងដែរ​។​

​ឧស្សាហកម្ម​អាកាសចរណ៍​របស់​ប្រទេស​នេះ​បាន​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំមុន​ដោយសារតែ​ការ​រឹតបន្តឹង​ជើងហោះហើរ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូ​ណា​ហើយ​ចំនួន​អ្នកដំណើរ​តាម​​ផ្លូវអាកាស​បាន​ធ្លាក់ចុះ ៤១ ភាគរយ​ស្មើនឹង ៣២,៣ លាន​នាក់​នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ​៕

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​រាយការណ៍​ពី​ការខាតបង់​ទឹកប្រាក់​ជាង ១១,១ លាន​លាន​ដុង កាលពី​ឆ្នាំមុន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular