តារា​ថៃ ៩ នាក់​នឹងត្រូវ​ហៅ​មក​សាកសួរ​នៅ​សប្តាហ៍​ក្រោយ រឿង​ឃោស​នាល​ក់ឡេ​និង​ថ្នាំ​សម្រក​ទម្ងន់​តាម​អន​ឡាញ​

1608
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​កោះហៅ​តារា​៩​រូប ដែល​ភាគច្រើន​ជា​តារា​ស្រី ដើម្បី​សាកសួរ​នៅ​សប្តាហ៍​ក្រោយនេះ សម្រាប់​ការផ្សព្វផ្សាយ​ផលិតផល​ឡេ​លាប​ឱ្យ​ស្បែ​កស និង​ផលិតផល​សម្រក​ទម្ងន់​ឥត​ស្តង់ដារ​របស់​ក្រុមហ៊ុន Magic Skin Co, ហើយ​ពួកគេ​ប្រហែលជា​នឹងត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​ទី​២៧ មេសា​នេះ​។​

​ឧ​ត្ត​ម​សេនីយ៍​ប៉ូលិស​លោក វី​រ៉ា​ចៃ សុង​មេត្តា អគ្គ​ស្នងការរង​នរគ​បាល​ជាតិ​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានកំណត់​អត្តសញ្ញាណ​តារា​៩​នាក់ រួមមាន អូ​ណា​ប៉ា ម៉ា គ្រី​សា​ឌី​, អា​ពី​ន​យ៉ា សៃ​ផាន សា​គុល​ច​រឿន​ស៊ុ​គ​, ពី​ចា​ណាត មេ សាក​ខា​ខន​, ជេស​ស៊ី វ៉ាត​, ណា​ផា​ផា ផាត់ តាន់​ត្រា​គុល​, អូ​រ៉ា​ផាន អា​ឡូ​ហ្វី ម៉ាក់​ស៊ីម ដាន់​សិរី​វត​នា​គុន​, រ៉ា​ច់​វីន ក​យ វង់​វី​រី​យ៉ា​, សា​កុល​រ៉ាត់ វ៉ូ​រ៉ា​អ៊ូ​រ៉ៃ និង ណុន​ថា​ផន ធៀរ៉ា​វត​នា​ស៊ុ​គ​។

​ពួកគេ​ត្រូវបាន​កោះហៅ​សម្រាប់​ការឆ្លើយ​សំណួរ​នៅឯ​អង្គភាព​បង្ក្រាប​ឧក្រិដ្ឋកម្ម​។

​បទល្មើស​របស់​ពួកគេ​គឺមាន​ស្ថាន​ទម្ងន់​ជាប់ពន្ធនាគារ​ពីមួយ​ឆ្នាំ​ឡើងទៅ និង​/​ឬ​ត្រូវ​ពិន័យ​ប្រាក់​ពីលើ​ពី ១០០.០០០​បាត​ឡើងទៅ​៕ ដោយ៖ កញ្ញាដាលីស

តារា ៩ ដួង​នឹងត្រូវ​សាកសួរ​អំពី​រឿង​ផ្ស​ព​ផ្សាយ​លក់​ឡេ​តាម​អន​ឡាញ​នៅ​សប្តាហ៍​ក្រោយ