Home ព័ត៌មានអន្តរជាតិ មី​យ៉ាន់​ម៉ា​...

មី​យ៉ាន់​ម៉ា​ចោទ​លោកស្រី​ស៊ូ​ជី​ពី​បទ​កាន់កាប់​អាយកូម​នាំ​ចូល​ខុសច្បាប់ ដើម្បី​មាន​ហេតុផល​ផ្លូវច្បាប់​ឃុំខ្លួន​លោកស្រី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សម្ព័ន្ធមិត្ត​របស់​លោក​ស្រី​ស៊ូ​ជី​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប៉ូលិស​បាន​ចោទប្រកាន់​ជា​ផ្លូវការ​លើកដំបូង​ប្រឆាំងនឹង​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​ដោយ​ចោទប្រកាន់​មេដឹកនាំ​​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​រូបនេះ​ថា​កាន់កាប់​អាយកូម​(​វិទ្យុទាក់ទង​)​នាំ​ចូល​ដោយ​ខុសច្បាប់​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​យោធា​នូវ​ហេតុផល​ដើម្បី​ឃុំខ្លួន​លោកស្រី​រយៈពេល ២ សប្តាហ៍​។​

​ការចោទប្រកាន់​នេះ​ធ្វើឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​លោកស្រី​ស៊ូ​ជី​ត្រូវបាន​ឃុំឃាំង​ក្នុង​ផ្ទះ​ហើយ​ហាក់ដូចជា​ការខិតខំ​ដើម្បី​ផ្តល់​មូលដ្ឋាន​ស្របច្បាប់​ចំពោះ​ការ​ឃុំឃាំង​លោកស្រី​ទោះបីជា​ឧត្តមសេនីយ៍​ទាំងនោះ​ធ្លាប់​បាន​ឃុំខ្លួន​លោកស្រី​និង​អ្នក​ផ្សេង​ទៀត​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ​។​

​យោធា​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​ខ្លួន​នឹង​កាន់​អំណាច​មួយ​ឆ្នាំ​ដោយ​ចោទប្រកាន់​រដ្ឋាភិបាលរ​បស់​លោកស្រី​ស៊ូ​ជី​ថា​មិន​បាន​ស៊ើបអង្កេត​ការចោទប្រកាន់​អំពី​ការលួចបន្លំ​សន្លឹកឆ្នោត​នៅក្នុង​ការបោះឆ្នោត​ថ្មីៗ​នេះ​។ គណបក្ស​របស់​លោកស្រី​ស៊ូ​ជី​បាន​ឈ្នះ​ការបោះឆ្នោត​នោះ​ភ្លូកទឹកភ្លូកដី ហើយ​គណបក្ស​តូចៗ​ដែល​គាំទ្រ​ដោយ​យោធា​ធ្វើ​មិន​ទទួលបាន​លទ្ធផល​ល្អ​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​លោក គី ថូ បានបញ្ជាក់​ថា​ការចោទប្រកាន់​ប្រឆាំង​នឹង​លោកស្រី​ស៊ូ​ជី​នេះ​អាច​នឹង​ផ្តន្ទាទោស​លោកស្រី​ជាប់ពន្ធនាគារ​អតិបរមា ៣ ឆ្នាំ​។​លោក​​និយាយ​ផងដែរ​ថា ប្រធានាធិបតី​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​លោក វីន មីន ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយធម្មជាតិ​។​ឯកសារ​ចោទប្រកាន់​ដែល​លេច​ធ្លាយ​​ចុះ​ថ្ងៃទី ១ ខែ​កុម្ភៈ​បង្ហាញថា ពួកគាត់​អាច​ត្រូវ​គេ​ឃុំ​ខ្លួន​រហូតដល់​ថ្ងៃទី ១៥ ខែ​កុម្ភៈ​។​

​នៅក្នុង​ប្រតិកម្ម​ខ្លាំង​បំផុត​របស់​លោក​ចំពោះ​សកម្មភាព​យោធា​មី​យ៉ាន់​ម៉ា អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស និយាយថា​”​យើង​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​ប្រមូល​​ផ្តុំ​តួអង្គ​សំខាន់ៗ​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ​គ្រប់គ្រាន់​លើ​មី​យ៉ាន់​ម៉ា ក្នុង​បំណង​ធ្វើ​ឱ្យ​ប្រាកដថា រដ្ឋប្រហារ​នេះ​បរាជ័យ​”​។​

​ប្រមុខ​អ​.​ស​.​ប​រូបនេះ​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​នៅលើ​ការផ្សាយ​ផ្ទាល់​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ថា លោកស្រី​ស៊ូ​ជី​បាន​ការពារ​យោធា​រួមទាំង​ការវាយប្រហារ​របស់ខ្លួន​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ដូច្នេះ​វា​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ​ដែល​ឃើញ​រដ្ឋប្រហារ​ដូច្នេះ​៕

​លោកស្រី​ស៊ូ​ជី​ត្រូវគេ​ចោទ​ពី​បទ​កាន់កាប់​អាយកូម​នាំ​ចូល​ខុសច្បាប់ ដូច្នេះ​ត្រូវ​ជាប់ឃុំ​២​សប្តាហ៍​សិន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular