សម្ព័ន្ធមិត្តរបស់លោកស្រីស៊ូជីនិយាយកាលពីថ្ងៃពុធថា ប៉ូលិសបានចោទប្រកាន់ជាផ្លូវការលើកដំបូងប្រឆាំងនឹងលោកស្រីអ៊ុងសាន ស៊ូជីដោយចោទប្រកាន់មេដឹកនាំដែលត្រូវបានបណ្តេញចេញពីអំណាចរូបនេះថាកាន់កាប់អាយកូម(វិទ្យុទាក់ទង)នាំចូលដោយខុសច្បាប់និងផ្តល់សិទ្ធិអំណាចដល់យោធានូវហេតុផលដើម្បីឃុំខ្លួនលោកស្រីរយៈពេល ២ សប្តាហ៍។
