Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​អាក...

ក្រុមហ៊ុន​អាកាសចរណ៍ American Airlines ព្រមាន​កាត់បន្ថយ​បុគ្គលិក ១៣.០០០ នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​អាកាសចរណ៍ American Airlines បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣​កុម្ភៈ​ថា ក្រុមហ៊ុន​នឹង​ជូនដំណឹង​ដល់​បុគ្គលិក​ចំនួន ១៣.០០០​នាក់​ថា​ពួកគេ​អាច​នឹង​ត្រូវ​បញ្ឈប់​​ពី​ការងារ​ដោយសារ​ការធ្លាក់ចុះ​ជា​បន្ត​នៃ​ឧស្សាហកម្ម​អាកាសចរណ៍ ដែល​បណ្តាលមកពី​ជំងឺ​កូវី​ដ​១៩​។​

​ក្រុម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅកាន់​និយោជិត​ថា ក្រុមហ៊ុន American Airlines រំពឹង​ហោះហើរ​តិចជាង​មុន ៤៥ ភាគរយ​ក្នុង​ត្រីមាស​ទី ១ ខណៈ​ការរំពឹង​អំពី​ការ​ងើប​ឡើងវិញ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​ត្រូវបាន​ពន្យារពេល​ដោយសារ​ការចាក់​វ៉ាក់សាំង​មាន​ភាពយឺតយ៉ាវ​។​

​លិខិត​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​លោក ដូក ផាក​ឃើ​និង​ប្រធាន​ក្រុមហ៊ុន​លោក រ៉ូបឺត អាយ​សំ បាន​និយាយថា ក្រុមហ៊ុន American Airlines​លែង​រំពឹង​ធ្វើ​ប្រតិបត្តិការ​ក្នុង​សមត្ថភាព​ពេញលេញ​​ទៀត​ហើយ​នៅ​រដូវក្តៅ​នេះ​។​

​មេៗ​ទាំងពីរ​បាន​និយាយថា “​វ៉ាក់សាំង​មិន​ត្រូវបាន​ចែកចាយ​ឱ្យ​បាន​លឿន​ដូច​អ្វី​ដែល​យើង​ជឿជាក់​នោះទេ​ហើយ​ការ​រឹតបន្តឹង​ថ្មី​លើ​ការធ្វើដំណើរ​អន្តរជាតិ​ដែល​តម្រូវ​ឱ្យ​អតិថិជន​ធ្វើតេស្តិ៍​អវិជ្ជមាន​​កូវី​ដ​១៩ បានធ្វើឱ្យ​តម្រូវការ​ធ្លាក់ចុះ​។ ពិតណាស់ នេះ​មិនមែន​ជា​កន្លែង​ដែល​យើង​ចង់​នៅ​ទេ​ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើបាន​ដើម្បី​​កាត់បន្ថយ​ផលប៉ះពាល់​លើ​ការងារ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​”៕

ក្រុមហ៊ុន​អាកាសចរណ៍ American Airlines អាច​នឹង​ជម្រុះ​បុគ្គលិក ១៣.០០០ នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular