Home ព័ត៌មានអន្តរជាតិ វៀតណាម​ឆ្លងកូ...

វៀតណាម​ឆ្លងកូវី​ដ​១៩​ចំនួន​៣៧​នាក់​ទៀត​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ថា មាន​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣៧​នាក់ ដោយ​ពួកគេ​សុទ្ធតែ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​​ហាយ​ហ្វឿង​កាលពី​សប្តាហ៍​មុនប​ន្ទា​ប់​ពី​បាត់​ការឆ្លង​នៅក្នុង​ស្រុក​អស់​ពេល​២​ខែ​។​

​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយថា ករណី​ឆ្លង​ថ្មី​ទាំងនេះ​ត្រូវបាន​ដាក់​ក្រោម​ចត្តា​ឡី​ស័ក និង​មិន​មាន​ឳ​កាស​ចម្លង​បន្ថែម​ទៀត​ទេ​។​

​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ចុងក្រោយ​នេះ​បាន​ចម្លង​ទៅកាន់​ខេត្ត​ក្រុង​យ៉ាងតិច​១០ រួម​មាន​ក្រុង​ពាណិជ្ជកម្ម​ហូ​ជី​មី​ញ និង​រដ្ឋធានី​ហាណូយ​។​វៀតណាម​បាន​កត់ត្រា​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប ១.៩៤៨​នាក់ និង​៣៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ចុងក្រោយ​នេះ​បាន​ចម្លង​ទៅកាន់​ខេត្ត​ក្រុង​វៀតណាម​យ៉ាងតិច​១០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular