​ជួប​បុរស ដើមកំណើត​ខ្មែរ​ឡាវ​ម្នាក់ មាន​សព៌ាង្គកាយ ខុសពី​មនុស្ស​ធម្មតា​

​ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​វ័យ ២៥ ឆ្នាំ​ម្នាក់ មាន​ដើមកំណើត ខ្មែរ​ឡាវ​ បាន​រៀបរាប់​ពី​ទុក្ខលំបាក​របស់ខ្លួន ដោយសារតែ​រូបគាត់ មាន​សព៌ាង្គកាយ ខុសពី​អ្នកដទៃ​។ បុរស​នេះ រស់នៅ​ភូមិ​បាន​ហួយ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។​

​បាន​ហួយ គឺជា​ភូមិ​មួយ ស្ថិតនៅ​ខាងកើត ទន្លេសេកុង ក្នុង​តំបន់​ដាច់ស្រយាល ជា​ផ្នែកមួយ នៃ​ស្រុក​សៀម​ប៉ាង​។ ចូរ​ស្វែងយល់​ពី​ពាក្យ បាន​ហួយ​បន្តិច​។ បាន​ហួយ ជា​ភាសា​ឡាវ បើ​បកប្រែ​មកជា​ខ្មែរ បានន័យថា បាន គឺ​ប្រែ​ថា​ភូមិ រីឯ​ហួយ​ប្រែ​ថា អូរ ។ បាន​ហួយ ប្រែ​មក​ជាភាសា​ខ្មែរ​ថា ភូមិ​អូរ​។ អ្នកភូមិ​នៅ​ទីនោះ និយាយ​តែ​ភាសា​ឡាវ ជា​ទម្លាប់​តាម​ការរស់នៅ របស់​ពួកគាត់​។​

​ពេល​អ្នកសារព័ត៌មាន​យើង ជួប​ជាមួយ​បុរស​កម្ពស់​មួយ​ម៉ែត្រ ពីរ​តឹក​រូបនោះ គាត់​បាន​និយាយ​រៀបរាប់ថា នៅក្នុង​គ្រួសារ មានតែ​រូបគាត់​ម្នាក់​ប៉ុណ្ណោះ គ្មាន​បងប្អូន​ទេ​។ អ្នកភូមិ នៅ​ទីនោះ ហៅ​ឈ្មោះ​គាត់​ថា ” គម ” ដោយសារតែ​គាត់ មាន​សព៌ាង្គកាយ ខុសពី​អ្នកដទៃ គឺមាន​ជើង និង ដៃ ក្ងិងក្ងង់​។​

​បុរស ” គម ” បាន​និយាយទៀតថាៈ ខ្លួន​គាត់​អាចធ្វើ​ដំណើរ​បាន ដោយ​ថ្មើរជើង តែ​នៅ​ក្នុងភូមិ​ប៉ុណ្ណោះ ពេល​ចង់​ទៅណា​ឆ្ងាយ ទាល់​តែមាន​អ្នក​ដឹក​តាម​ម៉ូតូ​។ គាត់​ពិតជា​តូច​ចិត្តនឹង​វាសនា​ខ្លួនឯង​ខ្លាំងណាស់ ដែល​រស់​នៅលើ​ផែនដី​នេះ ជាមួយ​គ្រួសារ​ក្រីក្រ ហើយ​រាងកាយ មិន​ដូច​អ្នកដទៃ​។ គាត់​ចង់​រកស៊ី ប្រកបមុខរបរ​អ្វី ក៏​មិនកើត មិនមាន​លទ្ធភាព ប្រើ​កម្លាំងបាយ បាន​ដូច​គេឯង​។​

​សាច់ញាតិ​បុរស ” គម ” នោះ បាន​និយាយ​បន្ថែមថាៈ អ្នកភូមិ ពិតជា​អាណិត​គាត់​ខ្លាំងណាស់​។ គាត់​បាន​ពិការ តាំងពី​កំណើត​ទៅហើយ​។ នៅក្នុង​គ្រួសារ មានតែ​គាត់​ម្នាក់​ប៉ុណ្ណោះ​។ ដូច្នេះ​មានតែ​បងប្អូន​ទេ ដែល​ជួយផ្ដល់​កម្លាំងចិត្ត​គាត់ និង​ជួយផ្ដល់​បាយទឹក ដើម្បី​សម្រាល​បន្ទុក​ឪពុកម្ដាយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular