Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ស៊ិន​ទ...

រថយន្ត​ស៊ិន​ទ្រី បើក​លឿន បុក​រះ កិន​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់​

ដោយៈ ចាន់តូ/ភ្នំពេញៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្កដោយ​រថយន្ត​ក្រុមហ៊ុន ប្រមូល​សំរាម​ស៊ិន​ទ្រី រេ​ចង្កូត​បុក​រ៉ឺម៉ក ជួសជុល​ជួសជុល​ម៉ូតូ នៅតាម​ចិញ្ចើមផ្លូវ រុញ​បុក​ចូល ក្នុង​ឃ្លាំង បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម្នាក់ទៀត រងរបួស​ធ្ងន់ នៅវេលា​ម៉ោង ៧​និង​៣០ ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុចឃ្លាំង​ទំនេរ មួយកន្លែង តាម​បណ្ដោយ​ផ្លូវ ២១៧ សង្កាត់​ដង្កោ​ខណ្ឌដង្កោ ។​

​សព​បុរសរងគ្រោះ មានឈ្មោះ កែវ វុទ្ធី អាយុ ៥០​ឆ្នាំ មុខរបរ បើកបរ​អា​ប៊ុល មានស្រុក កំណើត​នៅ​ភូ​មិច​ន្លា​ដៃ ឃុំ​កំរៀង ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​អ្នករងរបួស មានឈ្មោះ ពន្លឺ ភេទ​ប្រុស អាយុ ២២ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី មួយគ្រឿង ពាក់​លេខ​សម្គាល់ 85 ពណ៌​លឿង បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត ឡើងមក​ស្ដាំ​ដៃ​បុក​ជាមួយនឹង រ៉ឺម៉ក​ជាង​ជួសជុល​ម៉ូតូ នៅតាម​ចិញ្ចើមផ្លូវ ហើយ​បាន​រុញ​ជាប់​ខ្ទប់ បុក​ចូលក្នុង​ឃ្លាំង​បន្តទៀត បណ្ដាល​ឲ្យ​កិន​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​មួយ​រំពេច នៅក្នុង​ឃ្លាំង ម្នាក់ទៀត របួសធ្ងន់ ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក​តែ​រថយន្ត នៅ​ហ្នឹង​កន្លែងកើតហេតុ​ហេតុ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular