Home ព័ត៌មានអន្តរជាតិ ចិន​មាន​អ្នក​...

ចិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​តិចតួច និង​ផ្តល់​វ៉ាក់សាំង​១០​លាន​ដូសដល់​Covax

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ទិន្នន័យ​ផ្លូវកា​រ​បានបង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩ចំនួន៣០​នាក់​កាលពី​ថ្ងៃ​០៣​កុម្ភៈ ដោយ​កើន​ពី​ចំនួន​២៥​នាក់កាល​ពី​មួយ​ថ្ងៃមុន តែ​វានៅ​តែ​ទាប​ជាង​​ចំនួន​ឆ្លង​ដល់​កំពូល​ក្នុងចំណោម​ការឆ្លងនានា​នៅ​រលក​ចុងក្រោយ​នេះ​កាលពី​ខែ​មុន​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុងចំណោម​ការឆ្លង​ថ្មី​មាន​១៧​ករណី​ជា​ការឆ្លង​នៅក្នុង​ស្រុក ។​

​ទោះជា​មាន​ការឆ្លង​ទាប ក៏​រដ្ឋាភិបាល​កណ្តាល​និង​តំបន់​នៅ​តែ​រក្សា​ការប្រុងប្រយ័ត្ន និង​លើកទឹកចិត្ត​កុំអោយ​ប្រជាជន​ធ្វើដំណើរ​ក្នុងអំឡុងពេល​ឈប់សម្រាក​ចូលឆ្នាំ​ខាង​មុខ​ដែល​នឹង​ចាប់ផ្តើ​ម​​នៅ​ថ្ងៃ​១១​កុម្ភៈ​។​

​សរុប ចិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩​តាំងពី​ដើម​ឆ្នាំ​មុន​មក​ចំនួន ៨៩.៦៤៩​នាក់ និង​ចំនួន​ស្លាប់​ដោយ​កូ​វីដនៅ​រក្សា​ដដែល​គឺ​៤.៦៣៦​នាក់​។​

​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​នេះដែរ ចិន​មាន​ផែនការ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​១០​លាន​ដូសដល់​គំរោង​ចែកចាយ​វ៉ាក់សាំង​សកល​ឈ្មោះថា​Covax នៅ​ពេល​ក្រុមហ៊ុន​ចិន​ចំនួន​៣​បាន​ដាក់​ពាក្យសុំ​ចូលរួម​​ផែនការ​នេះ​។​

​គំរោង Covax ដែល​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ពន្ធ​វ៉ាក់សាំង​Gavi ត្រូវ​ចាប់ផ្តើម​បញ្ចេញ​វ៉ាក់សាំង​ទៅកាន់​បណ្តា​ប្រទេស​មាន​ចំណូល​ទាប​និង​មធ្យម​នៅ​ខែ​នេះ ដោយ​វ៉ាក់សាំង​២​ពាន់​​លាន​ដូ​សត្រូវ​រំពឹងថា​នឹង​ត្រូវ​ចែកចាយ​ក្រោម​គំរោង​នេះ​នៅ​ឆ្នាំនេះ​។

​លោក​វ៉ាង វេន​ប៊ិន អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ប្រកាន​ផែនការ​នេះ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleរថយន្ត​ស៊ិន​ទ្រី បើក​លឿន បុក​រះ កិន​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់​
Next articleចិន​មាន​អ្នក​ឆ្លងកូវី​ដ​១៩ចំនួន៣០​នាក់​កាលពី​ថ្ងៃ​០៣​កុម្ភៈ ដោយ​កើន​ពី​ចំនួន​២៥​នាក់កាល​ពី​មួយ​ថ្ងៃមុន ។​ទោះជា​មាន​ការឆ្លង​ទាប ក៏​រដ្ឋាភិបាល​កណ្តាល​និង​តំបន់​នៅ​តែ​រក្សា​ការប្រុងប្រយ័ត្ន និង​លើកទឹកចិត្ត​កុំអោយ​ប្រជាជន​ធ្វើដំណើរ​ក្នុងអំឡុងពេល​ឈប់សម្រាក​ចូលឆ្នាំ​ថ្មីខាង​មុខ​ដែល​នឹង​ចាប់ផ្តើ​ម​​នៅ​ថ្ងៃ​១១​កុម្ភៈ​។​​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩​នេះដែរ ចិន​មាន​ផែនការ​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​១០​លាន​ដូសដល់​គំរោង​ចែកចាយ​វ៉ាក់សាំង​សកល​ឈ្មោះថា​Covax ។
- Advertisment -

Most Popular