ចិនមានអ្នកឆ្លងកូវីដ១៩ចំនួន៣០នាក់កាលពីថ្ងៃ០៣កុម្ភៈ ដោយកើនពីចំនួន២៥នាក់កាលពីមួយថ្ងៃមុន ។ទោះជាមានការឆ្លងទាប ក៏រដ្ឋាភិបាលកណ្តាលនិងតំបន់នៅតែរក្សាការប្រុងប្រយ័ត្ន និងលើកទឹកចិត្តកុំអោយប្រជាជនធ្វើដំណើរក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំថ្មីខាងមុខដែលនឹងចាប់ផ្តើមនៅថ្ងៃ១១កុម្ភៈ។ពាក់ព័ន្ធនឹងកូវីដ១៩នេះដែរ ចិនមានផែនការផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន១០លានដូសដល់គំរោងចែកចាយវ៉ាក់សាំងសកលឈ្មោះថាCovax ។
