Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស អា...

ក្មេងប្រុស អាយុ​៥​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ត្រពាំង ក្បែរ​ផ្ទះ​ស្លាប់​

ដោយៈ ស​រិ​ទ្ធ / តាកែវៈ ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់ បាន​លង់ទឹក​ត្រពាំង ក្បែរ​ផ្ទះ​ស្លាប់ កាលពី​រសៀល ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុងភូមិ​កែវ​ព្រះ​ភ្លើង ឃុំ​ព្រៃខ្លា ស្រុក​កោះ អណ្តែត ខេត្តតាកែវ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ឈ្មោះ សៀក គីម​ហាក់ អាយុ​៥​ឆ្នាំ​។​

​អ៊ុំ​ប្រុស​ក្មេងរងគ្រោះ បាន​ឲ្យ​ដឹងថា ជាការ​ធ្វេសប្រហែស របស់គាត់ ដោយ​មិនបាន​មើល ក្មួយ​ដិតដល់ ខណៈដែល​ដឹងថា ក្មួយ​ទៅ​ស្ទូចត្រី លេង​នៅ​ត្រពាំង ក្បែរ​ផ្ទះ​នោះដែរ លុះដល់​ដឹងខ្លួន ហួសពេល ទាំង​មិន​អាចជួយ​សង្គ្រោះបាន ព្រោះ​ផុត​ជីវិត នៅក្នុង​ទឹក ត្រពាំង ក្បែរ​ផ្ទះ​បាត់ទៅហើយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក បាន​សហការ​ជាមួយ ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ឃើញថា ក្មេងរងគ្រោះ ពិតជា​លង់ទឹក​ស្លាប់ ប្រាកដ​មែន ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular