បុគ្គលិក​សួនសត្វ​ចោមរោម​ខ្លាឃ្មុំ​ទឹកកក​ដើម្បី​លាគ្នា​ជា​ចុងក្រោយ ពេល​វា​ហៀ​ប​ដាច់ខ្យល់​

1736
ចែករម្លែក

​រូបភាព​គួរឱ្យ​រំជួលចិត្ត​ទាំងនេះ បង្ហាញ​ពី​ទិដ្ឋភាព​ក្រុម​អ្នក​មើលថែ​សត្វ​ក្នុង​ទឹកមុខ​ស្រពាប់ ស្រពោន​អង្គុយ​ក្បែរ និង​បំ​បោស​អង្អែល​ខ្លាឃ្មុំ​ទឹកកក​ឈ្មោះ អ៊ី​នូ​កា (Inuka) ដើម្បី​លាគ្នា ជា​ចុងក្រោយ មុនពេល​វា​ដាច់ដង្ហើម​លាចាក​លោក​នៅ​សួនសត្វ​ក្នុងប្រទេស​សិង្ហ​បុរី​។​

​សត្វ​អាយុ ២៧ ឆ្នាំ​ដែលជា​ខ្លាឃ្មុំ​ទឹកកក​ដំបូង​គេ​កើត​នៅ​តំបន់​ត្រូពិច​នេះ​ទទួល​បានការ​លួងលោម ពី​ក្រុម​ពេទ្យសត្វ និង​ក្រុម​អភិរក្ស​សួនសត្វ មុនពេល​វា​ដាច់ខ្យល់ បន្ទាប់ពី​សុខភាព​ធ្លាក់ចុះ ទ្រុឌទ្រោម យ៉ាង​ឆាប់រហ័ស​។​

​កន្លងមក​ភ្ញៀវ​ដែល​ចូល​ទស្សនា​ស្រឡាញ់​ចូលចិត្ត អ៊ី​នូ​កា យ៉ាងខ្លាំង​ដោយសារ​ភាព​ក្រ​មិច ក្រមើម​ចូលចិត្ត​លេង​ច្រើន​របស់​វា​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វា​មាន​ជំងឺ​ចាស់ ជរា​រួម ទាំង​ជំងឺ​រលាក​សន្លាក់​ផង ហើយ​ការពិនិត្យ​នៅ​ដើមខែ​នេះ​បង្ហាញថា​សុខភាព​របស់​វា ទ្រុឌទ្រោម​យ៉ាងខ្លាំង​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម