កងទ័ព​អាមេរិក​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ច្រើន​គ្រឿង ហោះ​ហ្វឹកហាត់​នៅ​តំបន់​ជុំវិញ សមុទ្រ​ចិន​ខាងត្បូង​

1336
ចែករម្លែក
  • 123
    Shares

​កងទ័ពអាកាស​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៧​ខែមេសា​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​របស់​កងទ័ពអាកាស​អាមេរិក​បានធ្វើការ​ហ្វឹកហាត់​នៅ​តំបន់​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​
​និង​កោះ​អូ​គី​ណា​វ៉ា​របស់​ជប៉ុន ភាគខាងត្បូង នៅក្នុង​អ្វីដែល កាសែត​ចិន បាន​ភ្ជាប់​ទៅនឹង​ការធ្វើ​សមយុទ្ធ​របស់​ចិន​នៅ​កោះ​ក្បែរ​តៃវ៉ាន់​។​

​កងទ័ពអាកាស​អាមេរិក​បាន​និយាយថា យន្តហោះ B-52 ទាំងនេះ បាន​ហោះ​ចេញពី មូលដ្ឋាន​កងទ័ពអាកាស​អ៊ែន​ឌឺ​សិន នៅលើ​កោះ​ក្វាម របស់​សហរដ្ឋអាមេរិក​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ហើយ​បានធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង កាលពី​ថ្ងៃ​អង្គារ​។​

​កងទ័ពអាកាស​អាមេរិក​បាន​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំងនេះ បានធ្វើការ​ហ្វឹកហាត់​
​ហើយ​ហោះ​ទៅកាន់​កោះ​អូ​គី​ណា​វ៉ា ដើម្បី​ហ្វឹកហាត់​ជាមួយ​យន្តហោះ​ចម្បាំង USAF F-15C Strike Eagle ជាច្រើន​របស់​សហរដ្ឋ​អាមេរិក មុនពេល​ហោះ​ត្រឡប់​ទៅ​កោះ​ក្វាម​វិញ​។​

​ការហ្វឹកហាត់​របស់​ក​ង​ទ័ពអាកាស​អាមេរិក​នេះ ត្រូវបាន​ចុះផ្សាយ​តាម​បណ្តាញសារព័ត៌មាន​តៃវ៉ាន់​នៅ​សប្តាហ៍​នេះ ដែល​បាន​គិតថា ការហ្វឹកហាត់​របស់​ក​ង​ទ័ព​អាមេរិក​នេះ អាចជា​ការព្រមាន​មួយ​ពី​សហរដ្ឋអាមេរិក​ទៅ​ចិន បន្ទាប់ពី​មាន​វត្តមាន​យោធា​ចិន​ច្រើនឡើង​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ចម្បាំង USAF F-15C Strike Eagle របស់​អាមេរិក

ទីតាំងផ្សាយពាណិជ្ជកម្ម