ប្រែសម្រួល : កញ្ញាដាលីស ៖ តារាចម្រៀងប៉ុប រីហាណា និង អ្នកធ្វើយុទ្ធនាការការពារបរិស្ថាននាងហ្គ្រេតា ថាន់បឺកបានទាញចំណាប់អារម្មណ៍សកលលោកមកលើការតស៊ូរបស់កសិករឥណ្ឌាប្រឆាំងនឹងច្បាប់កសិកម្មថ្មីរបស់រដ្ឋាភិបាល ដើម្បីឱ្យពិភពលោកបានដឹងអំពីការផ្តាច់សេវាកម្មអ៊ីនធឺណេតនៅកន្លែងតវ៉ាជុំវិញទីក្រុងញូវដែលី។
នាងរីហាណាបានសរសេរទៅកាន់អ្នកគាំទ្រជាង ១០០ លាននាក់ដោយភ្ជាប់ទៅនឹងអត្ថបទអំពីការផ្តាច់បណ្តាញទំនាក់ទំនងយ៉ាងដូច្នេះថា “ហេតុអ្វីបានជាយើងមិននិយាយអំពីរឿងនេះ?ការតវ៉ារបស់កសិករ”។
គិតត្រឹមថ្ងៃពុធទី ៣ កុម្ភៈ Tweet របស់នាងត្រូវបានមានអ្នកចុច Like ជាង ៣៩១.០០០ ដង និង ចែករំលែកជិត ២០០.០០០ ដង។
រដ្ឋាភិបាលឥណ្ឌាបានពង្រឹងព្រំដែនទីក្រុងដេលីនិងព្យាយាមបិទគណនី Twitterរបស់មេដឹកនាំតវ៉ានិងអ្នកសារព័ត៌មានសំខាន់ៗបន្ទាប់ពីសហជីពកសិករបានអំពាវនាវឱ្យបិទផ្លូវនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ក្នុងការតវ៉ាចុងក្រោយរបស់ពួកគេប្រឆាំងនឹងច្បាប់ថ្មីក៏ដូចជាការបង្ក្រាបប្រឆាំងនឹងក្រុមបាតុករ និងកាត់បន្ថយប្រាក់បម្រុងដោយឡែកសម្រាប់វិស័យកសិកម្មនៅក្នុងថវិកាប្រចាំឆ្នាំ ដែលបានប្រកាសកាលពីថ្ងៃចន្ទ។
ជាមួយការបិទអ៊ិនធឺណេតរយៈពេល ៨៩២៧ ម៉ោង រដ្ឋាភិបាលឥណ្ឌាបានរឹតត្បិតការប្រើប្រាស់អ៊ិនធឺណេតច្រើនជាងប្រទេសណាៗទាំងអស់ក្នុងឆ្នាំ ២០២០ នេះយោងតាមរបាយការណ៍ស្តីពីតម្លៃសកលនៃការបិទអ៊ីនធឺណេត។
នាងថាន់បឺកក៏បានបង្ហាញការគាំទ្រចំពោះបាតុករដែរ ដោយសរសេរថា “យើងរួមសាមគ្គីជាមួយការតវ៉ារបស់កសិករនៅឥណ្ឌា”៕
នាងរីហាណានិងនាងថាន់បឺកបង្ហាញការគាំទ្រដល់កសិករឥណ្ឌា