ប្រែសម្រួល : កញ្ញាដាលីស ៖ ការិយាល័យបង្ក្រាបគ្រឿងញៀន (NSB) បានចាប់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនជាច្រើននាក់និងដកហូតបានថ្នាំមេតំហ្វេតាមីនចំនួន ៣,២៤ លានគ្រាប់និងគ្រីស្ទាល់ទឹកកក (ម៉ាទឹកកក) ៥២០ គីឡូក្រាម។
ប្រធាន NSB លោក មុនទ្រី យីមយ៉ែម កាលពីថ្ងៃពុធបានប្រកាសលទ្ធផលនៃការបង្ក្រាប ដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យ ៦ នាក់ក្នុងករណីចំនួន៤ រួមជាមួយការដកហូតថ្នាំមេតំហ្វេតាមីន គ្រីស្ទាល់ទឹកកក រថយន្ត ១១ គ្រឿងនិងទ្រព្យសម្បត្តិផ្សេងទៀត។
បច្ចុប្បន្នអ្នករត់ពន្ធគ្រឿងញៀនភាគច្រើនរត់ពន្ធគ្រឿងញៀនឆ្លងកាត់ភាគឦសានដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដោយលាក់គ្រឿងញៀននៅក្នុងរថយន្តភីកអាប់ឬឡានដឹកទំនិញហើយធ្វើពុតជាដឹកទំនិញធម្មតា។
ថ្នាំញៀនធ្លាប់ដឹកចូលពីប្រទេសជិតខាងតាមរយៈតំបន់ភាគខាងជើងឬពាយព្យ៕
ថ្នាំមេតំហ្វេតាមីនចំនួន ៣,២៤ លានគ្រាប់និងគ្រីស្ទាល់ទឹកកក (ម៉ាទឹកកក) ៥២០ គីឡូក្រាមត្រូវបានរឹបអូស ត្រូវប៉ូលិសបង្ហាញកាលពីថ្ងៃពុធ