ដោយៈតារារិទ្ធ/ភ្នំពេញ៖នាថ្ងៃទី ៣ ខែកុម្ភៈ ២០២១ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ នៃបក្សកុម្មុយនីស្តវៀតណាមដែលប្រព្រឹត្តិទោដោយជោគ ជ័យព្រម ទាំងអបអរសាទរអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ផងដែរ។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអបអរសាទរបក្សកុម្មុយនីស្តវៀតណាមដែលបានរៀបចំមហាសន្និបាតតំ ណាងទូទាំងប្រទេសលើកទី១៣ប្រកបដោយជោគជ័យ ព្រមទាំងបានសង្កត់ធ្ងន់ថានេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់មួយរបស់ប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះលោក Nguyen Phu Trong ដែលបានជាប់ឆ្នោតបន្តជាអគ្គលេខាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់លោក Nguyen Phu Trong ក្នុងបុព្វហេតុកសាងនិង ការពារមាតុភូមិវៀតណាម ព្រមទាំងជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និង លោក Nguyen Phu Trong ដោយផ្ទាល់ប្រជាជនវៀត ណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀតក្នុងកាផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ ក៏ដូចជាក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេច ចិត្តរបស់មហាសន្និបាតលើកទី ១៣ ផងដែរ។
លោក Nguyen Phu Trong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទូរ ស័ព្ទមកអបអរសាទរក្នុងឱកាសខួបលើកទី៩១នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមនិងការរៀបចំមហា សន្និ បាតបក្សលើកទី១៣ ដែលបានបញ្ចប់ដោយជោគជ័យ ព្រមទាំងការបោះឆ្នោតជ្រើសតាំងលោកសាជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៣។
ជាមួយគ្នានេះដែរលោក Nguyen Phu Trong និង សម្តេចតេជោ ហ៊ុន សែន បានអះអាងថាភាគីទាំងពីរនឹងបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និតនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ព្រមទាំងបន្តពូនជ្រុំទំនាក់ទំនងភាពជាអ្នកជិតខាងល្អមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជាឲ្យកាន់តែខ្លាំងក្លានិងចីរភាពថែមទៀតដើម្បីរួមចំណែកក្នុ ងការថែរក្សាសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកផងដែរ ។
អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong បានអញ្ជើញគោរពអញ្ជើញប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដើម្បីរៀបចំដំណើរបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម,ហើយប្រធានគណ បក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែនក៏បានគោរពអញ្ជើញលោកអគ្គលេខាបក្សវៀណាម Nguyen Phu Trong មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាតាមពេលវេលាសមស្របផងដែរ ។
គួរជំរាបជូនថាកាលពីថ្ងៃទី៣១ មករា ២០២១ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានប្រារព្ធប់កសន្និបាតលើកទី១ដើម្បីបោះឆ្នោតជ្រើសតាំងការិយាល័យនយោបាយ អគ្គលេខាបក្សលេខាធិការ ដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនិងប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម។
នៅសន្និបាតលើកនេះលោក Nguyen Phu Trong ត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខានៃគណៈកម្មាធិ ការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៣បន្តទៀត។លោកអគ្គលេខាបក្ស Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ មានស្រុកកំណើតនៅឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ ។លោកជាសាស្ត្រាចារ្យបណ្ឌិត ផ្នែកនយោបាយវិទ្យា (ជំនាញកសាងបក្ស) បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រនិងមានកម្រិតទ្រឹស្ដីនយោបាយជាន់ខ្ពស់។
លោក Nguyen Phu Trong ធ្លាប់បានចូលកាន់បណ្ដាតំណែងជាអគ្គលេខាបក្សនីតិកាលទី១២និងទី១៣; សមា ជិកការិយាល័យនយោបាយនីតិកាលទី ៨, ៩ ,១០, ១១ និង ១២; សមាជិកមជ្ឈឹមបក្សនីតិកាលទី៧ (ចាប់ពីខែមករាឆ្នាំ១៩៩៤) ទី ៨ ,៩, ១០, ១១ និង១២; ប្រធានរដ្ឋ(ចាប់ពីខែតុលាឆ្នាំ២០១៨); ប្រធានរដ្ឋសភានីតិកាលទី១១, ១២; លេខាគណៈកម្មាធិការបក្សយោធាមជ្ឈឹម; ប្រធានគណៈកម្មាធិការមជ្ឈឹមដឹកនាំការបង្ការប្រយុទ្ធប្រឆាំ ងនឹងអំពើពុករលួយ; សមាជិកសភានីតិកាលទី១១ ,១២ ,១៣ និង១៤៕