សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​កម្ពុជានឹងអញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង នៅ​ថ្ងៃទី​៧ កុម្ភៈ ខាងមុខ​ ក្នុងកម្មវិធីផ្លូវការ នៅឯ​ព្រលានយន្តហោះ​ពោធិចិនតុង

​ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ហើយបានត្រូវបានចែករំលែក ការផ្សព្វផ្សាយនេះ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​ថាៈ ” ខ្ញុំ​បានទទួល​ព័ត៌មាន​ពី​បង ម៉ម ប៊ុនហេង (​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​) ថា​វ៉ាក់សាំង នឹង​មកដល់​នៅ​ថ្ងៃទី​៧ (​ខែកុម្ភៈ ខាងមុខ​) គឺ​នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ដូច​ការប្រកាស​របស់ខ្ញុំ កន្លងទៅ គឺ​ខ្ញុំ​បាន​បញ្ជាក់ថា ពេល​វ៉ាក់សាំង​មកដល់ ខ្ញុំ​នឹង​ទៅ​ទទួល ហើយ​ឥឡូវនេះ គឺ​ត្រូវ​រៀបចំ​កម្មវិធី​ទទួល​វ៉ាក់សាំង នៅឯ​ព្រលានយន្តហោះ​ពោធិចិនតុង ” ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular