ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យដឹងថា ក្រោយចប់ការ ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ លោកនឹងចុះទៅសិក្សាទីផ្សារកូរ៉េ និងទាក់ទងដៃគូកូរ៉េដែលរកស៊ីផ្នែកស្រូវអង្ករ ដើម្បីរកលទ្ធភាពធ្វើពាណិជ្ជកម្មជាមួយគ្នា និងសិក្សាពីសេចក្តីត្រូវការ គុណភាព និងស្តង់ដាររបស់កូរ៉េ ដើម្បីឱ្យកម្ពុជាអាចពង្រីក ការនាំអង្ករចេញឱ្យកាន់តែច្រើន។
