Home ព័ត៌មានជាតិ សេដ្ឋកិច្ច មេ​ប៉ុស្តិ៍​ឃ...

មេ​ប៉ុស្តិ៍​ឃុំ​ស្ដៅ​បដិសេធ​មិន​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​

ដោយ​: សុខុម / ស្ទឹងត្រែង​: លោក នី ម៉​ង់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ដៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង បាន​បដិសេធថា មិនបាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជំនួញ​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ​។​

​តាម​ប្រភព​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​រស់នៅក្នុង​ឃុំ​ស្ដៅ​បាន​ចូល​ព្រៃ​ប្រើ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ កាត់​ផ្ដួលរំលំ​ដើមឈើ​អារច្រៀក​ចេញ​ជា​ឈើ​គ្រឿងផ្ទះ រួច​ដឹក​ពី​ក្នុងព្រៃ​យ៉ាង​អាណាធិបតេយ្យ តាម​ចំណុច​អូរ​សេវ​មក​អូរ​ញ៉ា​ង​ឃុំ​ស្តៅ តាម​មាត់​ទន្លេសេកុង ដើម្បី​យកមក​ចែកចាយ​បន្ត​នៅក្នុង​ក្រុង​ស្ទឹងត្រែង​។​

​ក្រោយពី​មាន​ព័ត៌មាន​ថា មាន​សមត្ថកិច្ច​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ចំណុច​ខាងលើនេះ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​ស្តៅ​បាន​បដិសេធ​ចំពោះ​អ្នកសារព័ត៌មាន ដោយ​លើកឡើងថា ខ្លួន​មិន​ពាក់ព័ន្ធ​និង​ជំនួញ​ឈើ​ខុសច្បាប់​ទេ ហើយ​ប្រវត្តិ​លោក​ក៏​ពុំដែល ទិញ​ឬ​លក់​ឈើ​អ្វី​នោះទេ​។ ថែមទាំង​មិនដែល​រត់ការ ឬ​កាង​អោយ​អ្នកណា​ទេ អ្នក​ដែល​ប្រព្រឹត្ត​អ្នក​ហ្នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ខ្លួនឯង​ទៅ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២១ ម្សិលមិញ​មាន​ឈើ​ប្រភេទ​គ្រឿងផ្ទះ​ប្រមាណ​ពី ៨ ទៅ ១០​ម៉ែត្រគូប ក្រុម​ឈ្មួញ​ប្រមូលគ្នា​ពី ១០ ទៅ ២០​នាក់ អូស​ទម្លាក់​ទឹកទន្លេ​សេកុង ត្រង់ចំណុច​អូរ​ញ៉ា​ង ភូមិ​ញឺ​ន ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ឈ្មួញ​ឈើ​បាន​ប្រមូលគ្នា​ប្រមាណ​ពី ១០ ទៅ ២០​នាក់ លើក​ឈើ​ដាក់​ទូក​បន្ត​ដឹកយក​មកកាន់​ទី​រួម​ខេត្តស្ទឹងត្រែង​។ ក្រុម​ឈ្មួញ​ទាំងនោះ មាន​អ្នកខ្លះ​បាន​ពាក់​ឯកសណ្ឋាន​កាង​ឈើ​ពី​ព្រៃ​ចុះទូក​នៅ​ចំណុច​អូរ​ញ៉ា​ង​ឃុំ​ស្ដៅ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular