ប្រែសម្រួលៈវាសនា/ប៉េកាំង(ស៊ីនហួរ)៖អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថាសហគមន៍អន្តរជាតិគួរបង្កើតបរិយាកាសខាងក្រៅដ៏ត្រឹមត្រូវមួយសំរាប់មីយ៉ាន់ម៉ាដោះស្រាយការខ្វែងគំនិតគ្នា។
លោក វ៉ាង វេនប៊ិន បានិយាយដូច្នេះនៅសន្និសីទកាសែតប្រចាំថ្ងៃមួយនៅក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ទី៤កុម្ភៈ នៅពេលឆ្លើយសំណួរមួយអំពីស្ថានភាពនៅប្រទេសក្បែរខាងមីយ៉ាន់ម៉ា។
លោកបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារបានធ្វើការប្រឹក្សាយោបល់ផ្ទៃក្នុងស្តីពីសភាពការណ៍នៅមីយ៉ាន់ម៉ាហើយចិនបានចូលរួមដោយស្ថាបនានៅក្នុងការពិភាក្សានេះ។«សហគមន៍អន្តរជាតិ គួរបង្កើតបរិយាកាសខាងក្រៅដ៏ត្រឹមត្រូវមួយសំរាប់មីយ៉ាន់ម៉ាដោះស្រាយការខ្វែងគំនិតគ្នា។រាល់ចំណាត់ការធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខ គួរមានលក្ខណៈស្ថាបនាចំពោះស្ថិរភាពសង្គមនយោបាយរបស់មីយ៉ាន់ម៉ា ការផ្សះផ្សារជាតិដោយសន្តិវិធីនិងជៀសវាងការធ្វើអោយកាន់តែតានតឹងនិងស្មុគស្មាញសភាពការខ្លាំងឡើង»។
លោកវ៉ាង ក៏បានច្រានចោលការចោទប្រកាន់ដែលថា ការផ្លាស់ប្តូរនយោបាយនៅមីយ៉ាន់ម៉ា អាចកើតឡើងក្រោមការគាំទ្រពីចិន ឬផ្តល់ភ្លើងខៀវពីចិន។លោកថា ការចោទប្រកាន់ដូច្នេះ ជាការមិនពិត។«ក្នុងនាមជាប្រទេសជិតខាងនិងជាមិត្តរបស់មីយ៉ាន់ម៉ា ចិនសង្ឃឹមថាភាគីទាំងអស់នៅមីយ៉ាន់ម៉ានឹងដោះស្រាយការខ្វែងគំនិតគ្នារបស់គេបានត្រឹមត្រូវនៅក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយរក្សាស្ថិរភាពនយោបាយនិងសង្គម»៕
លោក វ៉ាង វេនប៊ិន អ្នកនាំពាក្យក្រសួងការបរទេសចិន