មន្ដ្រី​នាំពាក្យ​CPP ៖ ពលរដ្ឋ​មានទុក្ខ​មិនដែល​ឃើញ​បុគ្គល​ខ្លះ ដែល​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ​មក​ដោះស្រាយ​ ​

1438
ចែករម្លែក

​ភ្នំពេញ​) ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន បាន​បញ្ជាក់ថា មាន​ជន​មួយចំនួន​ដែល​និយាយ​ស្រឡាញ់​​ប្រជាជន ស្រឡាញ់​ជាតិ គ្រប់​ម៉ាត់ គ្រប់ពេល តែ​ពេល​ប្រជាជនមាន​ទុក្ខលំបាក មាន​កង្វល់​មិនដែល​មានមុខ​មកជួយ​ដោះស្រាយ​បញ្ហា​​ឡើយ ផ្ទុយទៅវិញ​មាន តែរ​ត់ទៅ​ដេក​សម្ងំសុខ យករួចខ្លួន​តែម្នាក់ឯង មិន​ខ្វល់ ពី​សុខទុក្ខ​ប្រជាជន​។​
​ ​
​តាមរយៈ​តេ​ឡេ​ក្រាម​ទៅកាន់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លោក សុខ ឥសាន បាន​ថ្លែងថា “​វីរបុរស​គឺជា​ជន​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ចេះដឹង​សុខទុក្ខ​ប្រជាជន មិន​រត់ចោល ប្រជាជន នៅពេល​ប្រជាជន​ជួប​ការលំបាក​មានមុខ​ដើម្បី​ដោះ​ស្រាយ បញ្ហា​ជូន​ប្រជាជន ដាច់ខាត​មិន​រត់ចោល​ប្រជាជន បោះបង់ចោល​ប្រជាជន មិនមាន​ការ​អី រត់ចោល​ប្រជាជន យករួចខ្លួន តែម្នាក់ឯង ទៅសម្ងំ​សុខ​ឯ​ក្រៅប្រទេស យ៉ាង​រំភើយ​នោះទេ​” ។

​លោក​បន្តថា វីរជន​ត្រូវ​ចេះ​គិតគូ​បញ្ហា​ស្រុកទេស រិះរក​វិធី​ឬ​វិធានការ​ដោះស្រាយ​បញ្ហា​ជាតិ គិតគូរ​ផលប្រយោជន៍​រួម​ជាតិ​ធំ​ជាពិសេស​​អាយុជីវិត​ប្រជាជន​ដែល​ជួប​គ្រោះថ្នាក់ ដូចជា​ស្ថិតនៅ​មាត់ជ្រោះ​មរណៈ ហ៊ាន​ពុះពារ ហ៊ាន​ប្តូរជីវិត​ដើម្បី​ជាតិ និង​ប្រជាជន​បាន​រស់​។​

​ទោះបីជា​អ្នកនាំពាក្យ បក្ស​កាន់អំណាច​មិន​សំដៅចំ​ឈ្មោះ​បុគ្គល​ណាក៏ដោយ ប៉ុន្តែ​គ្មាន​អ្នកណា​ក្រៅពី​ឯកឧត្តម សម រង្ស៊ី​នោះទេ​៕

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក សុខ ឥសាន

ទីតាំងផ្សាយពាណិជ្ជកម្ម