ប្រែសម្រួលៈវាសនា/ម៉ាន់ដាឡេ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួននៅក្រុងម៉ាន់ដាឡេកាលពីថ្ងៃព្រហស្បតិ៍ទី៤កុម្ភៈនៅក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ។វាជាបាតុកម្មតាមដងផ្លួវលើកដំបូងប្រឆាំងនឹងការដណ្តើមអំណាចរបស់ក្រុមយោធានៅសប្តាហ៍នេះ។
ការចាប់ខ្លួននេះត្រូវបានបញ្ជាក់អះអាងដោយសកម្មជនមកពីក្រុមចំនួន៣ នៅក្រុងម៉ាន់ដាឡេ និងយ៉ាងហ្គោន។
រូបភាពក្នុងបណ្តាញសង្គមបង្ហាញអ្នកប្រឆាំងតវ៉ា គ្រវីបដានិងស្រែកពាក្យស្លោកប្រឆាំងរដ្ឋប្រហារនៅក្រុងម៉ាន់ដាឡេ។វីដេអូមួយនៅក្នុងហ្វេសប៊ុក បានបង្ហាញមនុស្សប្រមាណ២០នាក់នៅក្រៅសកលវិទ្យាល័យវេជ្ជសាស្ត្រម៉ាន់ដាឡេ ហើយបដាមួយសរសេរថា« ប្រជាជនប្រឆាំងនឹងរដ្ឋប្រហារយោធា»នៅអ្នកអ្នកប្រឆាំងតវ៉ាស្រែកថា « ដោះលែងមេដឹកនាំរបស់យើង ដោះលែងមេដឹកនាំរបស់យើង»។
យោធាមីយ៉ាន់ម៉ា បានដណ្តើមកាន់កាប់អំណាចកាលពីថ្ងៃចន្ទ ដោយទម្លាក់មេដឹកនាំជាប់ឆ្នោត អ៊ុង សាន ស៊ូជី បន្ទាប់ពីមានជម្លោះស្តីពីលទ្ធផលឆ្នោត៕
អ្នកប្រឆាំងតវ៉ាមួយក្រុម ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅក្រុងម៉ាន់ដាឡេកាលពីថ្ងៃ៤កុម្ភៈ