Home ព័ត៌មានជាតិ សន្តិសុខ ​នគរបាល ឃាត់ខ...

​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ៩ កញ្ចប់​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ច​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ នគរបាល​ស្រុក​សាមគ្គី​មានជ័យ ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ៩ កញ្ចប់ ក្នុងករណី​រក្សាទុក សមគំនិត ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ៩​និង​៣០ នាទី ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ជិត​អាង​ហែល​ទឹក ស្ថិតក្នុង​ភូមិ​ចំការ​ស្វាយ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។​

​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​និយាយ​ឲ្យ​ដឹងថាៈ ជនសង្ស័យ ជា​មនុស្ស​ប្រុស ទាំង បី នាក់​នោះ មានៈ ១-​ឈ្មោះ ហយ បញ្ញា អាយុ​២៨​ឆ្នាំ , ២.​ឈ្មោះ ញឹម វុ​ធ អាយុ ២០ ឆ្នាំ ពីរ​នាក់​នេះ មានមុខ​របរ ជា​កសិករ រស់នៅក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​ត្រ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​៣.​ឈ្មោះ រឿន ឈុនលី អាយុ ៣០ ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅក្នុង​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង ថ្នាំញៀន ៩ កញ្ចប់ ស្មើនឹង ៣៧,១១ ក្រាម ទូរស័ព្ទដៃ ៣ គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​១ រួម​នឹង​សម្ភារៈ​វេច​ខ្ចប់ មួយចំនួន​។​

​ដោយឡែក ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ សំ ពេ​ជ្យ ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅក្នុង​ភូមិ​ល្បើក ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ជាប់​ពាក់ព័ន្ធ ពីរ បទល្មើស​គឺ ករណី​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី មាន​ដង​ឆក់​១​គូ អាគុយ​១​គ្រឿង និង​ថែមទាំង​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ថ្នាំញៀន និង​ប្រដាប់​ឆក់​ត្រី ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ចាត់ការ​តាម​នីតិវិធី នៅថ្ងៃនេះ​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular