បច្ចុប្បន្ននេះកម្ពុជាកំពុងមានការខ្វះខាតអ្នកបើកបររថយន្តដឹកអ្នកដំណើរធុនតូច-ធុនធំឮរថយន្តសណ្តោងធុនស្រាលនិងរថយន្តសណ្តោងធុនធ្ងន់ដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០-២០២០មានចំនួនសរុប៣២៥.៥០៨គ្រឿងចំនួន អ្នកមានបណ្ណបើក បររថយន្តប្រភេទD1,D2,BE,CEមានចំនួន២១.៨៦៤០បណ្ណស្មើនឹង៦៧%នៃចំនួនប្រភេទរថយន្តខាងលើដែលបានចុះបញ្ជី ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ ក្បាលសណ្តោងគ្រឿងចក្រ និងប្រភេទរថយន្តធុនធ្ងន់មួយចំនួនទៀត ដែលតម្រូវឱ្យមានបណ្ណបើកបរ ប្រភេទ C ដែលបានចុះបញ្ជីមានចំនួន ១០៥.៩០៣ គ្រឿង ក្នុងនោះចំនួនអ្នកមានបណ្ណបើកបររថយន្ត ប្រភេទC មានចំនួន ៨៤.៩០០បណ្ណ ស្មើនឹង ៨០% នៃ ចំនួន ប្រភេទរថយន្តខាងលើដែល បានចុះបញ្ជី។
