Home ព័ត៌មានជាតិ សេដ្ឋកិច្ច សហគមន៍​អឺរ៉ុប...

សហគមន៍​អឺរ៉ុប អះអាង​ពី​ការពង្រឹង កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អាទិភាព នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​កម្ពុជា ភាគី សហគមន៍​អឺរ៉ុប ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​មាន​ល្បឿន​សន្ទុះ​ទៅមុខ និង​ប្រកបដោយ​ជោគជ័យ សម្រាប់​វិស័យ​អទិភាព​មួយចំនួន ជាពិសេស​ការអភិវឌ្ឍ និង​ជម្រុញ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម (SME), វិស័យ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​បៃតង​។​

​ក្នុងជំនួប​ការងារ រវាង​លោក​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃ​៣ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម សហគមន៍​អឺរ៉ុប ទើប​តែងតាំង​ថ្មី ប្រចាំ​កម្ពុជា បានលើកឡើង នូវ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដ៏​ល្អប្រសើរ លើ​លើ​វិស័យសេដ្ឋកិច្ច និង​វិស័យ​អភិវឌ្ឍន៍​នានា ក៏ដូចជា គម្រោងការ​ផ្សេងៗ ដែល​ភាគី​ទាំងពីរ កំពុង​រួមគ្នា​អនុវត្ត និង​លទ្ធផល​អនុវត្ត កន្លងមក មានដូចជាៈ ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ការអភិវឌ្ឍ និង​ជម្រុញ​សហគ្រាស​ធុន​តូច និង​មធ្យម បច្ចេកវិទ្យា​បៃតង បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​ការបណ្តុះបណ្តាល ធនធានមនុស្ស​ជាដើម​។​

​ពាក់ព័ន្ធ​ជំនួប នាពេលនេះ ភាគី​ទាំងពីរ បាន​ផ្តោត​ការយកចិត្តទុកដាក់ មួយចំនួន រួមមានៈ ការងារ​អាទិភាព ដែល​សភា​សហគមន៍​អឺរ៉ុប និង​ក្រសួង បាន​អនុវត្ត​រួមគ្នា រួមមានៈ សេចក្ដីព្រាងច្បាប់ ស្តីពី​ការវិនិយោគ​, ការដោះស្រាយ​ភាព​ជាន់​ភារកិច្ច​គ្នា រវាង​ការចុះ បញ្ជី​ផលិតផល របស់​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា និង​ក្រសួងសុខាភិបាល​, បច្ចេកវិទ្យា​បៃតង​, និង​ការគាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​,​សហប្រតិបត្តិ កា​រលើ​វិស័យ​កម្មសិទ្ធិបញ្ញា ផ្នែក​ប្រកាសនីយបត្រ​តក្កកម្ម​, វិស័យ​ស្តង់ដារ​, និង​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ជាដើម​។​

​ក្រៅពី​គោលការណ៍ ខាងលើ ភាគី​ទាំងពីរ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ក្នុងការ​ពង្រឹង​កិច្ច សហប្រតិបត្តិការ ឲ្យ​មាន​ល្បឿន សន្ទុះ​ទៅមុខ និង​ប្រកបដោយ​ជោគជ័យ នូវ​បញ្ហា​ដែល បានលើកឡើង ខាងលើ ជាពិសេស​ការអភិវឌ្ឍ និង​ការ​ជម្រុញ​វិស័យ SME , វិស័យ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​ឧស្សាហកម្ម​បៃតង ជាដើម ។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ចម ប្រសិទ្ធ បាន​គាំទ្រ និង​សង្ឃឹមថា ជោគជ័យ​នៃ​កិច្ចប្រជុំ នា​សប្តាហ៍​ក្រោយ ជាមួយ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី​តំបន់​ពាណិជ្ជកម្ម សេរី និង​កម្មវិធី​ដៃគូ​សេដ្ឋកិច្ច ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែលជា​កិច្ចព្រមព្រៀង សម្រាប់​ជម្រុញ​ល្បឿន​សេដ្ឋកិច្ច ពា​ណិ​ជ្ចក​ម្ម និង​ការវិនិយោគ ដ៏​ទូលំទូលាយ ក្នុង​តំបន់​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular