Home ព័ត៌មានសំខាន់ៗ អ្នកលក់​ផ្កាអ...

អ្នកលក់​ផ្កាអង្គារ៍សិល្ប៍​បាន​ត្អូញត្អែរថា ឆ្នាំនេះ​លក់​មិនសូវ​ដាច់ និង​ធូរ​ថ្លៃ​

ដោយៈ​គ្រញូង​/​បាត់ដំបង​: បុណ្យចូលឆ្នាំ​ចិន វៀតណាម​ជិត​មកដល់ គេ​សង្កេតឃើញ​មាន​អ្នកលក់​ផ្កា​អង្គារ​សិ​ល្បិ៍ បាននាំគ្នា​មក​តាំង​លក់​នៅតាម​ដងស្ទឹង​សង្កែ ខេត្តបាត់ដំបង​ប៉ែក​ខាងកើត​។ ប៉ុន្តែ​ពួកគាត់​បាន​និយាយ​ត្អូញត្អែរថា ឆ្នាំនេះ​ហាក់ដូច​ស្ងាត់​មនុស្ស ហើយ​ចំណែក​តម្លៃ​វិញ​ក៍​លក់​មិនសូវ​បាន​ថ្លៃ​ដែរ​។​

​អ្នកលក់​ដើម​ផ្កា​អង្គា​សិល្ប៍​ម្នាក់​បានអោយដឹងថា ផ្កា​ទាំងនេះ ត្រូវបាន​កាប់​មកពី​តំបន់​ព្រៃភ្នំ​នានា​ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់​​និង​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែលមាន​ព្រៃ​ល្បះ​ដុះ​ច្រើន​។ ចំពោះ​ការដឹកជញ្ជូន​ក៍​ត្រូវ​ចំណាយ​ច្រើន​តាំងពី​ថ្លៃ​ជួល​ឡាន ហើយ​ត្រូវ​ចែក​សមត្ថកិច្ច​ដែល​យាម​តាម​ដងផ្លូវ​។​

​អ្នកលក់​ផ្កា​អង្គា​សិ​ល្បិ៍​ខ្លះ​ថា បើសិនជា​លក់​មិន​ដាច់​នោះទេ ប្រាកដជា​ខាតបង់​ធ្ងន់​ហើយ ព្រោះ​ពួកគាត់​ខ្លះ​បាន​ខ្ចីបុល​គេ​ដើម្បី ធ្វើ​ដើម​រកស៊ី​របរ​នេះ​ក្នុង​១​ឆ្នាំ​តែម្តង​។​

​ពួកគាត់​ចាន​បញ្ជាក់ថា ផ្កា​អង្គា​សិល្ប៍​ទាំងនេះ គឺ​អ្នក​ខ្លះ​កាប់​ពី​តំបន់​ព្រៃ​ដោយ​ខ្លួនឯង​រីឯ​មួយចំនួនធំ គឺ​ទិញ​ត​ពី​គេ​ដោយ​ជ្រើសរើស​តែ​ដើម​ណា​ល្អៗ បែកមែក​ស្អាត ដើម្បី​លក់បាន​ថ្លៃ ប៉ុន្តែ​មិនបាន​ល្អ​ទាំងអស់​នោះទេ គឺមាន​តូច​មាន​ធំ​។ ចំណែក​ការថែទាំ​វិញ​ត្រូវការ ពេល​​វេលា​ចាប់ពី​១០​ថ្ងៃ ទៅ​កន្លះ​ខែ ដោយ​បាញ់​ទឹកជា​ប្រចាំ ដើម្បីអោយ​ផ្កា​វា​រីក​ទើប​លក់បាន​។ ចំណែក​តម្លៃ​ផ្កា​អង្គារ​សិ​ល្បិ៍​មួយ​ដើមៗ​លក់​ចាប់ពី​៥​ដុល្លារ ដល់ ៥០​ដុល្លារ រឺ លើសពីនេះ ទៅតាម​ដើម​ផ្កា​ល្អ​រឺ​មិនល្អ និង​តាម​ទំ​ហ៊ំ​ដើម​ផងដែរ​ចំពោះ​ឆ្នាំទៅ​។ ប៉ុន្តែ ឆ្នាំនេះ​លក់បាន​តែ​១​ម៉ឺន​រៀល​ក៍មាន រហូត​ថ្លៃ​ជាង​បាន​២០​ម៉ឺន​រៀល​។​

​ក្រៅពី​លក់​ផ្កាអង្គារ៍សិល្ប៍​គេ ឃើញ​មាន​ហាង​មួយ​​ចំនួន​នៅក្នុង​ក្រុង​បាត់ដំបង​ក៏​ចាប់ផ្តើម​លក់​សម្ភារៈ និង​គ្រឿង​លម្អ​នានា សម្រាប់​តុបតែង​លំអរ​តាម​លំនៅឋាន​ធ្វើ​អំពី​ជ័រ ឬ​ក៍មាន​ផែ្ល​ក្រូចឃ្វិច​ដាំ​តាម​ថូ​សម្រាប់​អ្នកទិញ​យក ទៅ​លំអរ​តាម​ហាង​លក់ទំនិញ​ធំៗ​ក្នុង​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​ដែរ​។ ពួក​អាជីវក​រទាំង​នោះបាន​និយាយ​ដែរ​ថា​ឆ្នាំនេះ​ក៏​លក់​មិនសូវ​ដាច់​ដូចគ្នា​។​

​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​មាន​រយៈពេល​បី​ថ្ងៃ និង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែ​កម្ភៈ​ខាងមុខ ពោលគឺ​នៅសល់តែ​ប្រមាណ​១​អាទិត្យ​ទៀត​ប៉ុណ្ណោះ​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular