Home ព័ត៌មានសំខាន់ៗ ឆ្នាំ​២០២០​ក្...

ឆ្នាំ​២០២០​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បាន​ត្រួតពិនិត្យ​រថយន្ត​ជាង​មួយ​សែន​គ្រឿង​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រាជធានី ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត​ប្រចាំឆ្នាំ​២០២០​សរុប​ជាង​មួយ​សែន​គ្រឿង ក្នុងនោះ​កាត់​ទ្រុង​ជាង​១០០​គ្រឿង ដោះ​រាន​ត​ខាងក្រោយ​ជាង​១០០​គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​ជាង​១០០​គ្រឿង​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នា​រសៀល​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ អគារ “S”​។​

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ អគារ “S”​។(រូបថតមុនីរ័ត្ន)

​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាប​ដល់​អង្គប្រជុំ​ដែល​ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ថា ក្រុមការងារ​សិក្សា​និង​វិសោធនកម្ម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​ក្រុមការងារ​បាន​ដឹកនាំ​ប្រជុំ​ចំនួន ១៧​លើក​បាន​ចប់​រួចរាល់​និង​កំពុងតែ​ពិនិត្យ​សារ ឡើងវិញ​ដើម្បី​ដាក់ជូន​សម្តេច​ក្រឡាហោម​សម្រេច​ជា​ចុងក្រោយ​។​

​លោក​បាន​បន្តថា ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​រាជធានី​ខេត្ត​បានធ្វើការ​ត្រួតពិនិត្យ​យានយន្ត ប្រចាំឆ្នាំ​២០២០ ទទួលបាន​លទ្ធផល​ស​រុ​ប​ចំនួន ១០០.០៥៩​គ្រឿង ក្នុងនោះ​កាត់​ទ្រុង​ចំនួន ១១១​គ្រឿង ដោះ​រាន​ត​ខាងក្រោយ​ចំនួន ១៥១​គ្រឿង រថយន្ត​គ្មាន​ផ្លាកលេខ​ចំនួន ១៨៤​គ្រឿង ណែនាំ​រថយន្ត​ដឹកទំនិញ ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ៤.២០០​គ្រឿង ដោះ​ភ្លើង​រថយន្ត​បំភ្លឺ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ៨១៩ គ្រឿង រថយន្ត​ខ្វះ​ឯកសារ​ចំនួន ៦.២១០​គ្រឿង គ្មាន​បណ្ណ​បើកបរ​ចំនួន ៧៣៣​នាក់ ប្រើ​បណ្ណ​បើកបរ​ខុស ប្រភេទ​យានយន្ត​ចំនួន ១.៦៨៣​នាក់ រថយន្ត​ត្រួត​ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន ៨១.៩៥៣​គ្រឿង បញ្ជូន​រថ យន្ត​ទៅ​ស្នងការដ្ឋាន​ចំនួន ៨២​គ្រឿង បានធ្វើ​តេស្ត​រកសារ​ជាតិ​ញៀន​អ្នកបើកបរ​និង​ព្រូឡាន​ចំនួន ១.២៥១ នាក់ មាន​ផ្ទុក​សារជាតិ​ញៀន​ចំនួន ១៥៣​នាក់ (​អ្នកបើកបរ ៨​នាក់​) មិន​ពាក់​ខ្សែក្រវាត់ ២.០៥៧​នាក់ មិន ពាក់មួក​សុវត្ថិភាព ១.៥៥២​នាក់ បក​ស្តុ​ត​ខ្មៅ​រថយន្ត ៣៥​គ្រឿង ផ្លាកលេខ​ក្លែងក្លាយ​មួយគ្រឿង បណ្ណ​បើកបរ ក្លែងក្លាយ​មួយ​នាក់ បើកបរ​ហួស​ល្បឿន ពីរ​គ្រឿង រថយន្ត​ធ្វើការ​អប់រំ​ណែនាំ ៨៥​គ្រឿង រថយន្ត​ថៃ​ខុស​លក្ខ ណៈ​បច្ចេកទេស ១៧​គ្រឿង​(​ធ្វើ​កិច្ចសន្យា​)​។​

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១​នៅ​សាលប្រជុំ​ក្រសួងមហាផ្ទៃ អគារ “S”​។(រូបថតមុនីរ័ត្ន)

​លោក​រដ្ឋមន្ត្រី​បន្តទៀតថា​ក្រុមការងារ​ត្រួតពិនិត្យ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​គោលដៅ​ដើមទី​ក្នុង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ប្រចាំឆ្នាំ​២០២០ ទទួលបាន​លទ្ធផល​ស​រុ​ប​ចំនួន ១៦៧៤២.​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ល្មើស​ចំនួន ៦៩២​គ្រឿង ។​

​ស្ថិតិ​យានដ្ឋាន​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត គិត​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ យាន ដ្ឋា​ន​សរុប​ចំនួន ៤.៦៨៥​កន្លែង ។​បាន​បិទ​យានដ្ឋាន​សរុប​ចំនួន ២៩៥​កន្លែង : យានដ្ឋាន​ជួសជុល​សរុប​ចំនួន ៤.៣២០​កន្លែង (​មានច្បាប់​ចំនួន ៣.៨២៥​កន្លែង និង​អត់​ច្បាប់​ចំនួន ៤៩៥​កន្លែង កំពុង​ជំរុញ​ចាត់ចែង ស្របតាម​និតិ​វិធី​) យានដ្ឋាន​កែច្នៃ​ដំឡើង​សរុប​ចំនួន ៣៦៥​កន្លែង (​មានច្បាប់​ចំនួន ៣៦៤​កន្លែង និង​អត់ ច្បាប់​ចំនួន ១​កន្លែង​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular