Home ព័ត៌មានជាតិ នយោបាយ គណបក្ស​ប្រជាជ...

គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​មាន​អគារ​ស្នាក់ការ​ថ្មី​ធំ​ទូលាយ​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ អគារ​ស្នាក់ការ​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ ដែលជា​អំ ណោ​យ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជ​កម្ពុជា​តាមរយៈ​លោក​លឹម គានហោ អនុប្រធាន​ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​គណ​:​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ពិធី​ខាងលើ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក​លឹម​គាន ហោរ​ដ្ឋ មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អនុប្រធាន​ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​គណ​:​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ ដោយមាន ការអញ្ជើញ​ចូលរួម​ពី​លោក ម៉ៅ ភិ​រុណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកណ្តាល លោក​គង់ សោ​ភ័​ណ្ឌ អភិបាល ខេត្តកណ្តាល និង​សមាជិក​សមាជិការ​ជា​ក្រុមការងារ​ប្រមាណ​ជា​២៥០​នាក់​។​

​លោក​លឹម គានហោ មានប្រសាសន៍ថា​អគារ​ស្នាក់ការ​ថ្មី​នេះ​ជា​សមិទ្ធផល ថ្មី​មួយទៀត បន្ថែម​លើ​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​មូលដ្ឋាន​ស្រុក​ពញាឮ ដែល​បាន​លេច​ឡើងជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​លះបង់ រាល់​ការលំបាក ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឈានទៅរក​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​ក្រោម​ដំបូល​សន្តិភាព ។​

​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ពញាឮ​ថ្មី ដែលជា​អំណោយ ដ៏ ថ្លៃថ្លា​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ​ហ៊ុនសែន​បានចាប់ផ្តើម​ដំ ណើ​រ ការ សាងសង់​កាលពី​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០២០​ដោយ​រួមមាន​ការងារ​ត្រូវធ្វើ​ដូចជា​ការចាក់ដី​បំពេញ​បរិវេណ​ទីធ្លា​ទីស្នាក់ការ​បក្ស​, សង់​ក្លោងទ្វារ​ថ្មី​និង​ចាក់​ផ្លូវ​បេតុង​ថ្មី​ចូល​ទី​ស្នាក់ការ​បក្ស​, កែលម្អ​អគារ​ស្នាក់ការ​បក្ស​ចាស់​ទៅជា​សាល ប្រជុំ​ខ្នាត តូច ថ្មី​, ជួលជុល​កែលម្អ​អគារ​ការិយាល័យ​គណ​បក្ស​ស្រុក​, រៀបចំ​សួនច្បារ​លម្អរ​បរិ​វេ ណ​ទីស្នាក់ការ​បក្ស​, សាងសង់​អគារ​ស្នាក់ការ​បក្ស​ថ្មី​ទំហំ​៣២​ម៉ែត្រ​គុណ​១២​ម៉ែត្រ កម្ពស់​ពីរ​ជាន់ ដែលមាន​បន្ទប់​សាលប្រជុំ​ធំ​ចំណុះ​៥០០​នាក់ ចំនួន​មួយ និង​បន្ទប់​ការិយាល័យ​ធំ​ចំនួន​៥ សម្រាប់​បម្រើ​តាម​វិស័យ​ផ្សេងៗ ។

​នៅក្នុង​ឱកាស​ខាងលើ​លោក លឹម គានហោ បាន​ឧបត្ថម្ភ​បន្ថែម​នូវ​កុំព្យូទ័រ យួរដៃ និង​ម៉ាស៊ីន​ព្រី​ន​ធ័​រ​១៣​ឈុត ជូន​ការិយាល័យ​បក្ស​ស្រុក​០២​ឈុត និង​តាម​បណ្តា​ឃុំ​ទាំង​១១ ក្នុង​០១ ឃុំ ០១​ឈុត ដើម្បី​ជួយ​សម្រួល​កិច្ចកា​រដ្ឋបាល​ប្រចាំថ្ងៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular