Home ព័ត៌មានសំខាន់ៗ ​ប្រមុខ​រាជរដ...

​ប្រមុខ​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​បន្ទាន់​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ត្រួតពិនិត្យ​ឱ្យបាន​តឹងរឹង​បំផុត​ការ​ចរាចរណ៍​មនុស្ស​ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រ​ហ​រាជាណាចក្រ​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​បានដាក់ចេញ​នូវ​បទបញ្ជា​ដោយ​ម៉ឺងម៉ាត់​ឱ្យកម្លាំង​ប្រដាប់អាវុធជាពិសេស​គឺ​នគរបាល​ការពារ​ព្រំដែន កងទ័ពជើងគោក​ដែល​រួមមាន​បណ្តា​ភូមិភាគ​ជាប់​ព្រំដែន​វៀតណាម​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​រួមជាមួយ​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​មាន​ទាំង​នគរបាល​និង​អាវុធហត្ថ​ដើម្បី​ត្រួតពិនិត្យ​ឱ្យបាន​តឹងរឹង​បំផុត​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម ។​

​ក្នុង​សារ​សំឡេង​ដែលមាន​រយៈពេល​១៤​នាទី​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ការណែនាំ​ជាមួយ​បទបញ្ជា​ជាបន្ទាន់​ពិសេស​ការ​ចរាចរ​មនុស្ស​ឆ្លងកាត់​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​អាច​បង្ក​ឲ្យ​មានការ​ឆ្លង​រាលដាល​នៃ​កូ​វីដ​១៩​ទៅក្នុង​សហគមន៍ ។ សម្តេច​បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់​នៅក្នុង​អំឡុងពេល​បុណ្យ ចូលឆ្នាំ​ចិន វៀតណាម​នាពេលខាងមុខ​ដែលមាន​អនិកជន​វៀតណាម​នៅ​កម្ពុជា​ឆ្លង​ចូលទៅ​កាន់​ប្រទេស​វៀតណាម និង វិលត្រឡប់​មកវិញ​នៅពេល​ចប់​ពិធីបុណ្យ ដែល​ត្រូវ តែ​ធ្វ់​ច​ត្តា​ឡី​ស័ក​ឲ្យ​ខាន​តែ​បាន ។​

​ខាងក្រោម​ជា​សារ​សម្លេង​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖

​ខ្ញុំ​សូម​ផ្ញើជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំង​ក្នុង​គណបក្ស​ទាំង​ក្នុង​រាជរដ្ឋាភិបាល​ទាំង​ព្រឹទ្ធសភា​ទាំង​រដ្ឋសភា​ជាពិសេស​អាជ្ញាធរ​តាម​ខេត្ត​និង​កងកម្លាំងប្រដាប់អាវុធ​ដែល​នៅតាម​ខេត្ត​ទាំង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ឲ្យ​បាន​ជ្រាប​។ កន្លងទៅនេះ​យើង​បាន​ខិតខំ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​កូ​វីដ​១៩​ពី​ប្រទេស​ថៃ​មក កាន់​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​ដោយ​រឹតបន្តឹង​ការធ្វើ​ចរាចរណ៍​មនុស្ស​តាមរយៈ​បងប្អូន​ពលករ​កម្ពុជា​របស់​យើង​ត្រឡប់​ចូលមកក្នុង​ផ្ទៃ​ប្រទេស​។​ឥឡូវនេះ​នៅ​ទិស​ខាងលិច​នៅក្នុង​ប្រទេស​ថៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅមាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​រៀបចំ​ទីកន្លែង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត​ដែល​រហូតមក​ដល់ពេលនេះ មាន​ជាង ៨​ពាន់​នាក់​,​ហើយ​ដែល​មកជា​បន្តបន្ទាប់​ទៀត​ដោយសារតែ​ការ​មិនទាន់បាន​ធូរស្រាល​នៅ​ផ្នែក​ខ្លះ​នៅក្នុង​ប្រទេស​ថៃ​ដែល​ឆ្លង​ក្នុង​សហគមន៍ ។​យើង​មិនអាច​បោះបង់ ចោល​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​បានទេ​។ ទិស​ខាងលិច​នៃ​មាតុប្រទេស​របស់​យើង​នៅជាប់​នឹង​ប្រទេស​ថៃ​ត្រូវបាន​រៀបចំ​បានល្អ​ជាមួយនឹង​ការខិតខំ​របស់​អាជ្ញា ធរ​ខេត្ត​ទាំងអស់​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​ថៃ​ដោយមាន​ការគាំទ្រ​ពី​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក៏ដូចជា​ផ្នែក​សុខាភិបាល​។​

​ប៉ុន្តែ​ឥឡូវនេះ​ការព្រួយបារម្ភ​ធ្ងន់​បំផុត​គឺ​ការផ្ទុះ​ឡើង​នឹង​ការឆ្លង​ជា​សហគមន៍​ក្នុងប្រទេស​វៀតណាម​ដែល​ចាប់ផ្ដើម​ពី​ភាគ​ខាងជើង​ភាគ​កណ្ដាល​ហើយ​ឥឡូវនេះ​បាន​ឈាន​មកដល់​ភាគខាងត្បូង​ដែល​មេរោគ​នោះ​តាម​ព័ត៌មាន​ដែល​យើង​ទទួលបាន​មានការ​ក្លែងភេទ​ទៀតផង​នេះ​ជា​កង្វល់​ធំ​ដែល​ខ្ញុំ​សូម​ប្រកាស​ឲ្យ​ខេត្ត​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​វៀតណាម​ទាំងអស់​ចាប់តាំងពី​ខេត្តកំពត​រហូត​ខេត្តរ​តន​គិរី​ចាត់វិធានការ​បន្ទាន់​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លងទៅ​ឆ្លង​មករ​បស់​ប្រជាជន​ទាំង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​វៀតណាម​ប្រជាជន​កម្ពុជា​ដែល​ឆ្លង​ចូលទៅក្នុង​ប្រទេស​វៀតណាម​ក៏ត្រូវ​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​អាជ្ញាធរ​វៀតណាម​ដូចដែល​ធ្លាប់ធ្វើ​កន្លងទៅ​ប្រជាជន​វៀតណាម​ដែល​ឆ្លង​ចូលមក​កម្ពុជា​ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​ប្រជាជន​កម្ពុជា​ចេញពី​ប្រទេស​វៀតណាម​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ក៏​ត្រូវតែ​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​ប្រការនេះ​ពឹងពាក់​ទាំងស្រុង​ទៅលើ​អាជ្ញាធរ​អភិបាលខេត្ត​ដឹកនាំ​ការងារ​នេះ​ជាមួយនឹង​កងកម្លាំងប្រដាប់អាវុធ​ឈរជើង​ទប់ស្កាត់​ឱ្យខាងតែបាន​នូវ​ការ​ឆ្លងតាម​ច្រករបៀង​ទាំង​នៅតាម​ព្រំដែន​និង​ការត្រួតពិនិត្យ​។​នៅ​ខាងក្រោយ​ត្រូវ​រៀបចំ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​រឹងមាំ​បំផុត​យើង​មិនអាច​យោគយល់​អធ្យាស្រ័យ​បានទេ​ត្រូវធ្វើ​ដូច​វិធាន​ការដែល​យើង​ប្រកាន់យក​នៅ​គ្រប់​ទីកន្លែង​ចិ​ត្តា​ឡី​ស័ក​ត្រូវតែ​ធ្វើ​១៤​ថ្ងៃ​ដោយ​ខានមិនបាន​។​

​ដូច្នេះ​ខ្ញុំ​ដាក់ចេញ​បទបញ្ជា​បន្ទាន់​ខេត្ត​នៅតាម​ព្រំដែន​ជាមួយនឹង​ស្ថាប័ន​មានការ​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​ហើយ​ក្រ​សូង​សុខាភិបាល​ត្រូវ​ផ្គត់ផ្គង់​ទៅ​បណ្ដា​ខេត្ត​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​វៀតណាម​។​បណ្ដា​ខេត្ត​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​ត្រូវតែ​ពិនិត្យថា​តើ​មាន​អ្វីដែល​ជាការ​ខ្វះខាត​ត្រូវ​លើកសំណើ​ស្នើ​ឡើងមក​ក្រសួងសុខាភិបាល​ដើម្បី និង​ជួយ​ផ្គត់ផ្គង់​រៀបចំ​កន្លែង​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ត្រូវ​ទាក់ទង​ជាមួយ​អាជ្ញាធរខេត្ត​និង​ខេត្ត​ដែល​នៅជាប់​ជាមួយគ្នា​ដើម្បី​និង​ជួយ​ទប់ស្កាត់​ប្រជាជន​ដែល​ឆ្លង​ពី​វៀតណាម​ចូលមក​កម្ពុជា​ឬ​ពី​កម្ពុជា​ឆ្លងកាត់​ទៅ​វៀតណាម​យើង​រួមគ្នា​ឬ​ទប់ស្កាត់​បែបនេះ​ទើប​អាច​ចៀសវាង​បាន​នូវ​ចរាចរណ៍​នៃ​ជំងឺ​កូ​វីដ​១៩​ទោះបី​ប្រភេទ​ចាស់​ឬ​ប្រភេទ​ថ្មី​ក៏ដោយ​អ្វី​ដែលជា ការព្រួយបារម្ភ​គឺអាច​នឹងមាន​ការឆ្លង​ទៅ​ឆ្លង​មក​នៅក្នុង​រយៈពេល​នៃ​ការចូល​ឆ្នាំ​ចិន​វៀតណាម​ខាងមុខនេះ​ដែល​អាជ្ញាធរ​ត្រូវតែ​ពង្រាយ​កំលាំង​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ទៅលើ​ការចេញចូល​របស់​ប្រជាជន​នៅតាម​ច្រករបៀង​នានា​។​យើង​នៅ​បន្ត​ការសម្របសម្រួល​លើ​ការដឹក​ទំនិញ​ទៅមក​ដូចដែល​បាន​ព្រមព្រៀងគ្នា​តាំងពី​ខែមីនា​ឆ្នាំ​២០២០​ដោយ​មិន ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន​និង​ការដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​នោះទេ ។

​ក៏ប៉ុន្តែ​យើង​ត្រូវ​រឹតបន្តឹង​នូវ​ការធ្វើ​ចរាចរណ៍​មនុស្ស​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ប្រជាជន​ខ្មែរ​យើង​ដែល​ទៅ​វៀតណាម​ត្រឡប់មកវិញ​ក៏​ចាំបាច់​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ប្រជាជន​វៀតណាម​ដែល​ចូលមកក្នុង​ទឹកដី​កម្ពុជា​ក៏ត្រូវ​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ដូចគ្នា​ដោយ​គ្មាន​ការលើកលែង​នេះ​ជា​វិធានការ​បន្ទាន់​ដើម្បី​ឆ្លើយតប​ជាមួយនឹង​សភាពការណ៍​ដែល កំពុង​ហំ​ព័ទ្ធ​យើង​ពី​ទិស​ខាងលិច​គឺ​ព្រំដែន​កម្ពុជា​ថៃ​និង​ទិសខាងកើត​ព្រំដែន​កម្ពុជា​វៀតណាម​។​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​ប្រទេស​យើង​និង​ខ្ទេចខ្ទាំ​ទៅដោយ​កូ​វីដ ១៩​ដែល​រុញច្រាន​ពី​ប្រទេស​ថៃ​មក​ផង​និង​រុញច្រាន​ពី​ប្រទេស​វៀតណាម​មក​ផង​។​ខ្ញុំ​ដាក់ចេញ​បទបញ្ជា​ដែល​មួយ​ម៉ាត់​ហើយ​កម្លាំងប្រដាប់អាវុធ​ជាពិសេស​នគរបាល​ការពារ​ព្រំដែន​កងទ័ពជើងគោក​ដែល​រួមមាន​បណ្តា​ភូមិភាគ​ជាប់​ព្រំដែន​វៀតណាម​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​និង​រួមជាមួយ​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​មាន​ទាំង​នគរបាល​និង​អាវុធហត្ថ​ដើម្បី​ត្រួតពិនិត្យ​អោយបាន​តឹងរឹង​បំផុត​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​។​ក្រសួងសុខាភិបាល​ត្រូវ​ពិនិត្យ​បន្ទាន់​ដើម្បី​ពិភាក្សា​ជាមួយ​ខេត្ត​រៀបចំ​តំបន់​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​ផ្គត់ផ្គង់​ដូចដែល​យើង​ធ្លាប់បាន​ផ្គត់ផ្គង់​នៅ​ទិស​ខាងលិច​ដូចគ្នា​ផងដែរ​ទទួលបាន​នូវ​បញ្ជា​នេះ​អាជ្ញាធរខេត្ត​ដែល​នៅជាប់​ព្រំដែន​វៀតណាម​ត្រូវតែ​ពង្រឹង​បន្ទាន់​នូវ​សភាពការណ៍​វិធានការ​ទាំងឡាយ​ដែល​ខ្ញុំ​បានដាក់​ចេញទៅ​នេះ​ព្រោះនេះ​ជា​វិធានការ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​យើង​ឱ្យចេញ​ផុត​អំពី​គ្រោះមហន្តរាយ​នៃ​ការឆ្លង ចូល​សហគមន៍​ដែល​រាលដាល​ចេញពី​ប្រ​ទស​ថៃ​ផង រាលដាល​ចេញពី​ប្រទេស​វៀតណាម​ផង​។​

​តាម​ព្រំដែន​ថៃ​យើង​ធ្វើបាន​ល្អ​ហើយ​ប៉ុន្តែ​យើង​មិនទាន់មាន​វិធានការ​ម៉ឺងម៉ាត់​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​នៅឡើយ​ទេ​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​យើង​មិនមាន​កង្វល់​ច្រើនពេក​ដោយសារ​យើង​មិនមាន​ពលករ​យើង​នៅក្នុង​ប្រទេស​វៀតណាម​ទេ​តែ​អ្វីដែល​ជាការ​កង្វល់​រប​ស់​យើង​គឺ​នៅ​ជិត​ពេល​ចូលឆ្នាំ​ចិន​វៀតណាម​នេះ​គឺ​អាចមាន​ពលរដ្ឋ កម្ពុជា​ឆ្លង​ចូលទៅ​វៀតណាម​ហើយ​និង​អាណិកជន​វៀតណាម​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ឆ្លងទៅ​វៀតណាម​ហើយក៏​ឆ្លង​ចូលមក​កម្ពុជា​វិញ​នេះ​គឺជា​រឿង​ដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ហើយ​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​ជាបន្ទាន់​។​សូម​អាជ្ញាធរខេត្ត​ចាត់វិធានការ​ពង្រា​យក​ម្លាំ​ង​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​,​កងទ័ពជើងគោក​ត្រូវ​ចេញ​បទបញ្ជា​ទៅ​ចំពោះ​កងទ័ព​ដែល​នៅតាម​ព្រំដែន​ដែលមាន​យោធភូមិភាគ​និង​កងទ័ព​ប្រតិបត្តិការ​សឹក​ខេត្ត​និង​បណ្ដា​កងពល​ចំណុះ​យោធភូមិភាគ​ឬ​ចំណុះ​កងទ័ពជើងគោក​ហើយ​ប្រសិនបើ​មាន​កងទ័ព​ចំណុះ​អគ្គបញ្ជាការ​កងទ័ព​នោះ​ក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការវិល​ធ្វើ​ចរាចរណ៍​ដោយ​មនុស្ស​ដែល​មិនបាន​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ក៏ប៉ុន្តែ​ខ្ញុំ​សុំ​ហាម​ប​ផ្តាច់​មិន​ឲ្យ​បោះ​កងទ័ព​នៅក្នុង​តំបន់​ណា​មិនមាន​បោះ​កងទ័ព​ជាប្រចាំ​ហើយ​ជាពិសេស​កាន់តែ​មិនត្រូវ​បោះ​កងទ័ព​នៅក្នុង​តំបន់​ដែល​មិនទាន់​ដាច់ស្រេច​នោះទេ​នេះ​គ្រាន់តែ​ជាការ​ល្បាត​ដើម្បី​ទប់ស្កាត់​ដើម្បី​បង្កើន​កម្លាំង​ជាមួយនឹង​កម្លាំង​ការពារ​ព្រំដែន​ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ​គឺ​មិនមែន​ទៅ​បោះទ័ព​នៅ​ទីតាំង​កន្លែង​នេះ​ឬ​កន្លែង​នោះ​នោះទេ​។​ដើម្បី​ជាសវាង​ការ​ភ័ន្ត​ច្រ​លំ​ណាមួយ​ពី​សំណាក់​មិត្ត​ភ​ក្កិ​របស់​យើង​យើង​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​ថៃ​បានល្អ​ហើយ​តែ​យើង​ត្រូវធ្វើ​កិច្ចការ​នេះ​ឲ្យ​បានល្អ​ទៀត​នៅតាម​ព្រំដែន​កម្ពុជា​វៀតណាម​,​ហើយ​ជាពិសេស​សូម​រំលឹក​ឱ្យ​បណ្ដា​ខេត្ត​ដែល​ជាប់​ព្រំដែន​វៀតណាម​ដោយ​សហការគ្នា​ទាំង​កម្ពុជា​ទាំង​វៀតណាម​រួមគ្នា​ទប់ស្កាត់​ការធ្វើ​ចរាចរ​របស់​ម​នុស្ស​ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​ប្រជាជន​កម្ពុជា​ទាំង​ប្រជាជន​វៀតណាម ,​កម្ពុជា​ឆ្លងទៅ​វៀតណាម​ត្រូវតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​វៀតណាម​ចូលមក​កម្ពុជា​ក៏ត្រូវ​ធ្វើ​ច​ត្តា ឡី​ស័ក​ដូចគ្នានេះ​ជា​វិធានការ​សុខាភិបាល​ដែល​ត្រូវប្រកាន់យក​ដើម្បី​ជា​វាង​ការឆ្លង​កូ​វីដ​១៩​នៅក្នុង​សហគមន៍​នៃ​ប្រទេស​យើង ។ សូម​ចាត់ការ​ជាបន្ទាន់​ហើយ​សូម​ឲ្យ​បណ្ដាញ ផ្សព្វផ្សាយ​ផ្សាយ​សារ​សំឡេង​របស់ខ្ញុំ​នេះ​ឲ្យ​បាន​ទូលំទូលាយ​ជាទីបំផុត ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular