ដោយ:រ៉ាម៉ន/ភ្នំពេញ: ដោយយមានការយកចិត្តទុកដាក់ពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នា២០២១ ក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយការិយាល័យ ដ.ន.ស.ភ ខណ្ឌ ដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិសែនជ័យ បានចុះពិនិត្យផ្ទៀងផ្ទាត់ និងវាស់វែងកំណត់ទំហំប្រឡាយមេ ស្ថិតនៅភូមិជ្រៃកោង និងភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ តភ្ជាប់ទៅប្រឡាយមេទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ការងារវាស់វែងកំណត់ទំហំប្រឡាយនេះ មានការសហការគ្នារវាងអាជ្ញាធរខណ្ឌពោធិសែនជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងចុះធ្វើការស្ដារប្រឡាយមេខាងលើ៕