ដោយៈតារារិទ្ធ/ភ្នំពេញ៖ខេត្តកោះកុងជាខេត្តជាប់តំបន់ឆ្នេរស្ថិតនៅប៉ែកនិរតីនៃប្រទេសជាខេត្តដែលមានឆ្នេរសមុទ្រវែងជាងគេក្នុងចំណោមខេត្តទាំងបួន(ព្រះសីហនុ កំពត និងកែប)ហើយសម្បូរទៅដោយកោះ ឆ្នេរ ដៃព្រែក ស្ទឹង អូរនិងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្ដានុពលដ៏សំខាន់របស់ខេត្តក្នុងនោះមានកោះចំនួន២៣កោះនិងឆ្នេរសមុទ្រ ប្រវែង២៣៧គីឡូម៉ែត្រ ។ កោះកុងមានតំបន់កោះអនុគ្រោះផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍រហូតដល់ ៣៥ ទីតាំងដែលកំពុងទន្ទឹងរង់ចាំការចូលរួមពីវិស័យឯក ជនក្នុងការវិនិយោគនិងអភិវឌ្ឍន៍។កោះកុងមានឆ្នេរស្អាតមិនចាញ់កោះរ៉ុងដ៏ល្បីក្នុងខេត្តព្រះសីហនុឬស្អាតជាងផង ប៉ុន្តែដោយសារតែខ្វះការផ្សយផ្សាយឲ្យបានទូលំទូលាយ និងខ្វះការអភិវឌ្ឍ បានធ្វើឲ្យអ្នកវិនយោគមើលរំលង ដែនដីកោះឋានសួគ៌មួយនេះ ។
អភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី បានថ្លែងឲ្យដឹងពីចំនួនកោះ និងឈ្មោះកោះព្រមទាំងទំហំផ្ទៃដីនៃកោះទាំង២៣ នៅក្នុងខេត្តកោះកុងដែលជាកោះមានសក្តានុពលសម្រាប់ការវិនិយោគតំបន់ទេសចរណ៍ខ្នាតតូចនាព្រឹកថ្ងៃទី ៤ ខែកុម្ភៈ២០២១នៅក្នុងសន្និសីទសារព័ត៌មានស្តីពី« វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការ ងារ បន្ដខេត្ដកោះកុង » ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក សុខ សុទ្ធី បានលើកឡើងថាកោះកុងគឺជាខេត្តដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍មិនចាញ់ខេត្តដ ទៃទៀតដែលស្ថិតជាប់តំបន់សមុទ្រនោះទេផ្ទុយទៅវិញអាចមានភាពទាក់ទាញខ្លាំងក្រោយពេលគម្រោងសាងសង់និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តត្រូវបានបញ្ចប់ទាំងស្រុង។តំបន់ទេសចរណ៍ធម្មជាតិដែលស្ថិតនៅក្នុងខេត្តមិនថាតំបន់ឆ្នេរនិងតំបន់កោះនោះទេសុទ្ធតែមានភាពទាក់ទាញជាពិសេសតំបន់ព្រៃកោងកា ងជាច្រើនទីតាំងសុទ្ធតែអំណោយផលដល់វិស័យទេសចរណ៍ទាំងអស់ហើយជារៀងរាល់ខែបានស្រូបទាញទេសចរជាតិនិងអន្តរជាតិជាច្រើននាក់ ។
លោកអភិបាលរងរូបនេះបានបន្តថាៈខេត្តកោះកុងមានភ័ព្ធវាសនាណាស់ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានការវិនិយោគសាងសង់ព្រលានយន្តហោះដល់ទៅ២មួយជាការវិនិយោគរបស់ក្រុមហ៊ុនចិននៅតំបន់តារាសាគរគឺសម្រេចបានស្ទើរតែ១០០ភាគរយហើយពិសេសផ្លូវរត់នៅល់តែការបំពាក់ភ្លើងតែប៉ុណ្ណោះ,ចំណែកស្ថានីយ៍អ្នកដំណើរ សាងសង់សម្រេចបានប្រមាណ៨០ភាគរយ ។ តាមការគ្រោងព្រលានយន្តហោះនេះគ្រោងសម្ភោធនៅចុងឆ្នាំ២០២០ឬដើមឆ្នាំ ២០២១តែដោយសារកូវីដ១៩ត្រូវបានលើកទៅដល់ឆមាសទី១ក្នុងឆ្នាំ២០២១។ព្រលានយន្តហោះក្នុងប្រទេ សគឺស្ថិតនៅក្នុងស្រុកមណ្ឌលសីមានិងស្រុកកោះកុងដែលជាការរកស៊ីរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែរវ៉េនិងក្រុម ហ៊ុនក្នុងស្រុកសាងសង់លើផ្ទៃដី ៥០០ ហិកតាឥឡូវនេះខាងអាកាសចរណ៍ស៊ីវិលនិងក្រុមហ៊ុនកំពុងសិក្សារបៀបនៃការរៀបចំទីតាំងនេះ។
លោក សុខ សុទ្ធី កោះទាំង២៣ ដែលមាននៅខេត្តកោះកុងមិនទាន់មានការវិនិយោគនៅឡើយទេ ។ ប៉ុន្តែកន្លង មកនៅពេលមានពិធីបុណ្យទានម្តងៗប្រជាពលរដ្ឋច្រើននាំគ្នា ទៅកំសាន្តច្រើនរួមមានកោះស្ដេចកោះរីករាយ កោះស្មាច់ កោះខ្មោច កោះកុងក្រៅដែលកោះទាំងនេះមានភាពស្រស់ស្អាតទាំងទេសភាពនៃតំបន់កោះនិងតំបន់ឆ្នេរ ថែមទាំង មានជាប្រភេទអាហារសមុទ្រដែលលក់ដោយអ្នកភូមិសហគមន៍ព្រមទាំងមានកន្លែងស្នាក់នៅរយៈពេលខ្លីផងដែរ ។ បច្ចុប្បន្ននេះទោះជាតំបន់កោះជាច្រើននៅក្នុងខេត្តទាំងនៅតំបន់ដែនសមុទ្រទាំងនៅតំបន់ព្រែកនៅមិនទាន់មានក្រុមហ៊ុនឯកជនចូលទៅធ្វើការវិនិយោគ និង អភិវឌ្ឍន៍បង្កើនភាពទាក់ទាញបម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តដូចបណ្តាខេត្តដទៃទៀតនោះទេ ។
ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែលមានប្រវែងប្រហែល៤៤០គីឡូម៉ែត្រខេត្តកោះកុងជាខេត្តដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧ គីឡូម៉ែត្រដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ដោយ ឡែកកោះនៅក្នុងលម្ហសមុទ្រមាន២៣និងកោះនៅក្នុងព្រែកមាន១២សរុប៣៥កោះ។ប្រសិនបើមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំនិងអភិវឌ្ឍន៍បន្ថែមគេជឿជាក់ថា ភាពរីកចម្រើននឹងអាចទទួលបានទាំងអស់គ្នាទាំងអ្នកវិនិយោគទាំងប្រជាពលរដ្ឋអាស្រ័យផលនៅក្នុងតំបន់ក៏ដូចជាផ្តល់កំណើនសេដ្ឋកិច្ចដល់ខេត្តកោះកុងទាំងមូលផងដែរ។
ខេត្ដកោះកុងជាខេត្ដមួយស្ថិតនៅទិសនិរតីមានចម្ងាយពីរាជធានីភ្នំពេញ២៩០គីឡូម៉ែត្រមានព្រំប្រទល់ខាងកើតជាប់នឹងខេត្ដព្រះសីហនុនិងខេត្ដកំពង់ស្ពឺខាងលិចនិខាងត្បូងជាប់នឹងឈូងសមុទ្រនៃព្រះរាជាណាចក្រថៃឡង់ដ៍(មួយផ្នែកនៃខេត្តត្រាត)ខាងជើងជាប់នឹងខេត្ដពោធិ៍សាត់ ។ ខេត្តកោះកុងស្ថិតក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជា ណាចក្រកម្ពុជាសណ្ឋានដីមានលក្ខណៈជាភ្នំខ្ពង់រាប វាលរាប និងឆ្នេរសមុទ្រដែលមានប្រវែងប្រហែល២៣៧គីឡូម៉ែ ត្រនិងមានកោះចំនួន៣៥។
ខេត្តកោះកុងមានផ្ទៃដីសរុប១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង១ មាន០៣សង្កាត់ ៦ស្រុក មាន២៦ឃុំនិងមានភូមិសរុបចំនួន១១៩ភូមិ ។មានប្រជាជនសរុប ១៣៦.៣២០នាក់ ស្រី៦៧.៩៨៤នាក់ ។មានដង់ស៊ីតេប្រជា ជន១២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ប្រជាជនប្រមាណ៥៥,២០ភាគរយជាកសិកររស់នៅពឹងផ្អែកលើវិស័យកសិកម្ម និងនេសាទដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ដ ។ ក្រៅពីវិស័យកសិកម្មនិងនេសាទក៏មានវិស័យផ្សេងៗទៀតដូចជាវិស័យឧស្សាហកម្ម០,៣០ ភាគរយនិង វិស័យសេវាកម្មប្រមាណ ៤៤,៦០ភាគរយដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ។វិស័យសេដ្ឋកិច្ចសំខាន់ៗទាំងបីរួមមានវិស័យកសិកម្ម វិស័ យឧស្សាហកម្មនិងវិស័យសេវាកម្មបានជំរុញដល់សេដ្ឋកិច្ចរបស់ខេត្តទាំងមូលមានអត្រាកំណើនគួរឲ្យកត់សំគាល់។អត្រាភាពក្រីក្រខេត្តកោះកុងមានការថយចុះបើប្រៀបធៀបពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨គឺមានការថយចុះពី២៨,៧ ភាគរយ មក១៣,១ភាគរយពោលគឺធ្លាក់ចុះបាន១៣,៦ភាគរយនិងបានធ្លាក់ចុះមកនៅត្រឹម៧,៤ ភាគរយនៅឆ្នាំ២០២០ ដែលនេះជាវឌ្ឍនភាពនៃការរីកចម្រើនគួជាទីមោទនៈ។ ជាក់ស្តែងតាមរយៈវិទ្យាស្ថានជាតិស្ថិតិនៃក្រសួង ផែនការនៅឆ្នាំ២០១៨បានបង្ហាញថាផលិត ផលក្នុងស្រុកសរុបនៃសេដ្ឋកិច្ចខេត្តកោះកុងទាំងមូលមានតម្លៃប្រមា ណ ៩៤៦.៦៣៣ លានរៀល ឬស្មើនឹង២៣៤លានដុល្លារសហរដ្ឋអាមេរិកបើធៀបទៅនឹងសេដ្ឋកិច្ចជាតិមានអត្រាស្មើនឹង០.៩ភាគរយនៅឆ្នាំ២០១៨។គិតជាចំណូលសម្រាប់មនុស្សម្នាក់ៗគឺស្មើនឹង១.៤១៩ដុល្លាឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្មើនឹង ១.៥៤៣ដុល្លារ៕