នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា ភាគី សហគមន៍អឺរ៉ុប ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យមានល្បឿនសន្ទុះទៅមុខ និងប្រកបដោយជោគជ័យ សម្រាប់វិស័យអទិភាពមួយចំនួន ជាពិសេសការអភិវឌ្ឍ និងជម្រុញវិស័យសហគ្រាសធុនតូច និងមធ្យម (SME), វិស័យបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងឧស្សាហកម្មបៃតង។
