Home ព័ត៌មានជាតិ សន្តិសុខ សមត្ថ​កិច្ច​អ...

សមត្ថ​កិច្ច​អំពាវនាវ​រក​សាច់ញាតិ​បុរស​ម្នាក់់​ដែល​ស្លាប់​ដោយសារ​បើក​ម៉ូតូ​ធ្លាក់ចូល​ប្រឡាយទឹក​

ដោយៈ​បាយ័ន​/​សៀមរាប​:​សមត្ថកិច្ច​ខេត្តសៀមរាប​នៅ​រសៀល​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​បាន​អំពាវនាវ​រក​សាច់ញាតិ​របស់​បុរស​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​លង់ទឹក​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​បុរស​រូប​នោះបាន​បើក​ម៉ូតូ​លឿន​ហើយ​រេ​ចង្កូត​ធ្លាក់ចូល​ប្រឡាយទឹក​ដែល​នៅ​ប្របផ្លូវ​។​

​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​២​រសៀល​ស្ថិត​ភូមិ​គោគ​ចាន់​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ារិន​។​
​នគរបាល​ស្រុក​វ៉ារិន បាន​និយាយថា ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ឃុំ​ស្រែ​ណូយ​ទៅ​ស្រុក​វ៉ារិន ហើយ​ជនរងគ្រោះ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​និង​រស់នៅ​ទីណា​ឡើយ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ហុងដា ផ្លាកលេខ​បាត់់ដំបង​10-2791៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular