ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកស៊ីម៉ាកបានផ្សព្វផ្សាយថា គ្រាប់បែកទម្លាក់ពីលើអាកាសមួយគ្រាប់ទម្ងន់ ២៣០ គីឡូក្រាមត្រូវបានរកឃើញ ។
លោកបានអះអាងតាមបណ្តាញសង្គមថា នៅថ្ងៃ៣ ខែកុម្ភះ ឆ្នាំ២០២១ កំលាំងជំនាញអង្គភាពស៊ីម៉ាក់បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ដែលមានទម្ងន់៥០០ផោន (ប្រមាណ២៣០គីឡូក្រាម) ចំនួនមួយគ្រាប់ ប្រកបដោយសុវត្ថិភាព។
លោកបានបន្តថា គ្រាប់បែកបានត្រូវកម្មករបូមខ្សាច់ជួបប្រទះឃើញក្នុងរណ្តៅខ្សាច់ ស្ថិតក្នុងភូមិត្រពាំងលើក ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
លោកបានបន្តថា ដោយឡែកនៅថ្ងៃទី ០៤ ខែ កុម្ភៈនេះ ស៊ីម៉ាក់ក៏បានចេញប្រតិបតិ្តការដោះគ្រាប់បែកពីលើអាកាសមួយគ្រាប់ទៀត នៅស្រុក មួយក្នុងខេត្តកណ្តាល៕