ប្រែសម្រួលៈវាសនា/ហាណូយ៖មនុស្ស៤នាក់រួមមាននិស្សិតសកលវិទ្យាល័យ៣នាក់ បានស្លាប់កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្រុងហាណូយបន្ទាប់ពីឆេះផ្ទះមួយដោយទំនងជាបណ្តាលមកពីការដុតក្រដាសសែន។
វឿង ថាយ យឿង មន្ត្រីសង្កាត់ បា ឌីញ បាននិយាយថាអគ្គិភ័យបានឆាបឆេះនៅម៉ោងប្រមាណ២រសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងផ្ទះមួយ។នៅខាងក្នុងផ្ទះមានមនុស្ស៤នាក់ រួមមាននិស្សិតសកលវិទ្យាល័យ៣នាក់។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកទាំង៤បានអញ្ជើញមិត្តម្នាក់មកទទួលទានអាហារ។នៅម៉ោងប្រមាណ១២ ថ្ងៃត្រង់ ពួកគេបានដុតក្រដាសសែន នៅមុខផ្ទះ។បន្ទាប់មក ពួកគេទទួលទានអាហារនៅក្នុងផ្ទះ។ពួកគេបានដេកនៅខាងក្នុងផ្ទះ នៅពេលម្នាក់បានចេញទៅក្រៅ ដោយចាក់សោរទ្វាររបង។
នៅម៉ោងប្រមាណ២រសៀល នៅពេលបុរសនោះវិលមកវិញ ផ្ទះបានឆេះ។ឡានទឹក៣គ្រឿង និងអ្នកពន្លត់អគ្គិភ័យ១៥នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ តែមនុស្ស៤នាក់នៅខាងក្នុងត្រូវបានរកឃើញថាស្លាប់។
ការដុតក្រដាសសែនមុនចូលឆ្នាំថ្មី ជាប្រពៃណីយូរយារណាស់មកហើយរបស់ប្រជាជនចិនវៀតណាម ជាពិសេសក្នុងអំឡុងពេលអបអរឆ្នាំថ្មី និងខួបមរណភាពរបស់នរណាម្នាក់។
អាជ្ញាធរបានអំពាវនាវអោយប្រជាជនបោះបង់ចោលទម្លាក់នេះដែរដោយសារតែវាបំពុលបរិស្ថាន និងចំណាយប្រាក់៕
សាកសពមនុស្ស៤នាក់ត្រូវបានរកឃើញក្នុងអគ្គិភ័យនៅសង្កាត់បា ឌិញ កាលពីថ្ងៃ៤កុម្ភៈ ត្រូវបានសែងចូលឡានពេទ្យ