ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងការធ្វើកិច្ចសន្យាឬធ្វើអ្វីមួយ។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកចុះប្រកបការងារពាក់ព័ន្ធប្រាក់កាស ឬ ប្រកបការងារតូចធំអ្វីមួយផងដែរ។នាអំឡុងពេលនេះសម្រាប់លោកអ្នកមុនធ្វើការសម្រចចិត្តអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថានៅពេលសម្រេចចិត្តត្រូវគឺផលល្អតែងហុចមកវិញ ប៉ុន្តែបើសម្រេចចិត្តខុសវិញនោះច្បាស់ជាឈឺចិត្តជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃជួបការលំបាកបន្តិចពីព្រោះថាលាភធំដុំច្រើនបោលហួសចាប់ពុំសូវជាប់ទេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំវិញងាយកើតជម្លោះប៉ុន្តែក៏ងាយត្រូវគ្នាវិញដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងអំឡុងពេលនេះលោកអ្នកតែងលេចចេញនូវបាតុភាពតានតឹងអារម្មណ៍ច្រើនហើយបញ្ហាមិនល្អនោះក៏យាយីច្រើនផងដែរ។នៅក្នុងរង្វង់គ្រួសារលោកអ្នកត្រូវចេះបើកចិត្តទូលាយនិងខិតខំចេះជួយរំលែកកិច្ចការងារផ្ទះសម្បែងខ្លះទើបគ្មានបញ្ហាចោទឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាជួបការលំបាកក្នុងការផលកម្រៃបន្តិច ពិសេសភាពប្រទាំងប្រទើសក៏ងាយកើតឡើងផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឃើញថាមានការថយក្រោយច្រើនជាងឈានទៅមុខ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យអ្វីៗមិនឆ្លើយតបដូចក្តីប្រាថ្នានោះឡើយ។ក្រៅពីនេះការសម្រេចចិត្តអ្វីមួយក៏ងាយភ្លាត់ភ្លាត់ និងជួបបញ្ហាដែរគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺបានត្រឹមមួយទប់ទល់ចាយវាយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់ដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីមិនសូវមានការជឿនលឿនទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយពិសេសបើចង់ខ្ចីអ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងរឿងអ្វីមួយពីព្រោះថាផលតែងហុចមកវិញគ្រាន់ជាទីទុកចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើករបរថ្មីឬមានការផ្លាស់ទីកន្លែងលក់ដូរក៏ល្អប្រពៃណាស់ដែរព្រោះតែងជួបភាពសុខដុម និងចម្រើនលូតលាស់គួរសម។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមានការចូលនិយាយដល់ចាស់ទុំ ជាឱកាសល្អប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការលេងហ៊ុន ធ្វើកិច្ចសន្យា ចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយតែងផ្តល់ផលល្អត្រឡប់មកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងការនឿយហត់ និងទទួលរងសម្ពាធច្រើន ប៉ុន្តែយ៉ាងណាឆ្លងចូលមកដល់ថ្ងៃនេះលោកអ្នកបានរួចផុតពីឧបទ្រពចោមរោមហើយភាពចម្រើនលូតលាស់បានចូលមកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សាដូច្នេះដែរ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទទួលរងផលលំបាកច្រើនបន្តិច ពិសេសបញ្ហាការងារត្រូវរែកពន់ច្រើន ហើយកើតការប្រទាំងប្រទើសជាមួយអ្នកដទៃច្រើនទៀតផង។ក្រៅពីនេះលោកអ្នកនៅទទួលរងប៉ះទង្គិចជាមួយក្រុមមនុស្សច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខល្អគួរសម ហើយបើចង់ទិញទំនិញអ្វីមួយយូរមកហើយគ្រាន់ទុកជាការជួញដូរនៅថ្ងៃខាងមុខក៏ជាឱកាសល្អផងដែរ។
រីឯបញ្ហាកំលោះក្រមុំបើលោកអ្នកពុំទាន់មានគូគាប់ពេលនេះអាចជួបដូចគាប់បំណងផង៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនសន្សឹមៗពិសេសងាយកើតបញ្ហាចំពោះមុខច្រើនផងគប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅកើត។ការធ្វើដំណើរឆ្ងាយជិតឃើញថាមិនសូវជឿនលឿនទៅមុខទេ ហើយងាយកើតបញ្ហាផង ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារ និង កិច្ចការដែលពាក់ព័ន្ធនឹងប្រាក់កាសផង។ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តកិច្ចការងារធំដុំឬចាប់ផ្តើមប្រកបការងារអ្វីមួយថែមទៀត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយគ្រាន់រស់ស្រួលខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវល្អជាមធ្យម ម្ល៉ោះហើយធ្វើឱ្យលោកអ្នកអាចមានមធ្យោបាយឬគំនិតថ្មីៗក្នុងការបំពេញការងារផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បណ្តាក់ទុនរយះពេលខ្លីៗឃើញថាមិនទាស់ខុសអ្វីទេ ព្រោះតែងហុច គ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅ និងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានជម្លោះវិវាទត្រូវតែប្រញាប់ផ្សះផ្សារទើបប្រសើរ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកជួបនូវបញ្ហាប្រទាំងប្រទើសច្រើនបន្តិចពិសេសងាយកើតរឿងរាវជម្លោះវិវាទថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលាភធំដុំកុំសូវសង្ឃឹមពេកពីព្រោះច្រើនមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺបានត្រឹមមួយសមរម្យប៉ុណ្ណោះ ហើយអ្នកខ្លះអាចត្រូវខកបំណងទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយព្រោះអ្នកខ្លះអុជអាលឱ្យតែលោកអ្នកធ្លាក់ទឹកហើយគេចាំទះដៃហ៊ោនៅពេលក្រោយប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេគឺទទួលរងការប៉ះទង្គិចទាំងស្ត្រីនិងបុរស។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនមានផលចំណូលអ្វីគួរកត់សម្គាល់ទេគឺទោះជួញទីជិតឆ្ងាយអាចរកចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយប៉ុណ្ណោះឯង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
សម្ព័ន្ធស្នេហាកំលោះក្រមុំកំពុងជួបបញ្ហាខ្វាយខ្វល់ច្រើនបន្តិចព្រោះតែម្នាក់ៗប្រកាន់យកភាពចង់ចាញ់ឈ្នះទុកក្នុងខ្លួនច្រើន៕