Home ព័ត៌មានសំខាន់ៗ ឯកអគ្គរាជទូតអ...

ឯកអគ្គរាជទូតអូស្ត្រាលីទស្សនកិច្ច អន្លង់វែង

ដោយ:សោម ប៊ុនថន មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញ:នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២១ លោក បាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅក្នុង ព្រះ រាជា ណា ចក្រ កម្ពុជា បាន អញ្ជើញ មកទស្សនកិច្ច តំបន់ ទេសចរណ៍ ប្រ វត្តិ សាស្ត្រ អន្លង់វែង មជ្ឈមណ្ឌល សន្តិភាព អន្លង់វែង ព្រមទាំង ជួបសំណេះសំណាលជាមួយ លោក ហោ ជិនវិរយុទ្ធ អភិបាល នៃ គណៈ អភិ បាល ស្រុក អន្លង់វែង។ ស្រុក អន្លង់វែង គឺជាអតីត តំបន់ តស៊ូ ចុងក្រោយ នៃចលនាខ្មែរក្រហម នេះ ដែល បាន ធ្វើ សមា ហរ ណ កម្ម ចូលមកក្នុង រាជរដ្ឋាភិបាល វិញ កាលពី ឆ្នាំ ១៩៩៨។


លោក បាប្លូ កាង និង គណៈប្រតិភូ ដែលរួមមាន អ្នកឧកញ៉ា សៀ ឬទី្ធ បាន អញ្ជើញមកដល់ មជ្ឈ មណ្ឌល សន្តិភាព អន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍ និងធ្វើជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ។ មជ្ឈមណ្ឌល សន្តិភាព អន្លង់វែង មាន តម្កល់ ឯកសារ ចំនួន ប្រមាណ ជិត ៧ ម៉ឺន ទំព័រ ដោយ រាប់ ចាប់ តាំង ពី ឯកសារ ទូរលេខ របាយការណ៍ ចម្លើយ សារភាព និង ប្រវតិ្ត រូប នៃ អតីត សមាជិក ខ្មែរក្រហមនៅ ក្នុង តំបន់ សៀម រាប-ឧត្តរមានជ័យ ដែលបន្សល់ទុកពី ជំនាន់ ខ្មែរ ក្រហម (១៩៧៥ – ១៩៧៩) ព្រមទាំង បទសម្ភាសន៍ជាច្រើនទៀត។

បន្ទាប់មក លោកឯក អគ្គរាជទូត និង គណៈប្រតិភូ ក៏បាន បន្ត ដំណើរ ទៅកាន់ សារមន្ទីរ ប្រវត្តិសាស្ត្រ អន្លង់វែង ឬ សារ មន្ទីរ អតីត ផ្ទះ តា ម៉ុក ដែល មាន ដាក់ តាំង នូវ វត្ថុ តាង មួយ ចំនួនរួមមាន៖ អតីត រថយន្ត វិទ្យុផ្សាយ សំឡេង ចល័ត របស់ ខ្មែរ ក្រហម និង ទ្រុងដែក ដាក់អ្នកទោស ពិព័រណ៌ រូប ថត ប្រវតិ្ត សាស្ត្រ នៃ របប សាធារណ រដ្ឋ ខ្មែរ (១៩៧០-១៩៧៥ ) និងរបប កម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម (១៩៧៥ -១៩៧៩) ព្រម ទាំង កម្រង រូបថត ដែល បង្ហាញពី ជីវភាពរស់នៅ ប្រចាំថ្ងៃ របស់ ប្រជាជន និង កង ទ័ព ខ្មែរក្រហម នៅក្នុង តំបន់អន្លង់វែង កាល ពី មុន ឆ្នាំ ១៩៩៨។ សារមន្ទីរប្រវត្តិសាស្ត្រ អន្លង់វែង ឬសារមន្ទីរ អតីត ផ្ទះតាម៉ុក ដែលហ៊ុមព័ទ្ធដោយ ផ្ទៃ បឹង អូរជីកទំហំ ៤១៧ ហិកតានេះ បាន ក្លាយ ជា ចំណុច ទាក់ ទាញ បំផុត សម្រាប់ ទេសចរ ជាតិ និង អន្តរជាតិ។


ទីតាំង បូជាសព ប៉ុល ពត និង មជ្ឈមណ្ឌល សន្តិភាពអន្លង់វែងនៅ លើខ្នងភ្នំដងរែកបានក្លាយ ជា គោល ដៅ ទស្សនកិច្ច ដ៏ សំខាន់មួយទៀត។ ឯកអគ្គរាជទូតនិង គណៈប្រតិភូ បាន ចូលទស្សនា ពិព័រណ៍រូបថត នៅ ក្នុង អតីត ផ្ទះ ប្រជុំ របស់អតីតមេដឹកនាំកំពូលរបស់ចលនាខ្មែរក្រហម។ បច្ចុប្បន្ន នេះ មជ្ឈមណ្ឌល សន្តិភាព អន្លង់ វែង បាន ប្រែក្លាយទីតាំងនេះឲ្យ ទៅជាថ្នាក់រៀន អំពី ប្រវត្តិ សាស្ត្រ ខ្មែរ ក្រហម និងប្រវត្តិសាស្ត្រ សហគមន៍ អន្លង់ វែង។

លោកឯកអគ្គរាជទូត និង គណៈប្រតិភូ បាន ស្វែងយល់ពី ប្រវត្តិសាស្ត្រ ខ្មែរក្រហម និង សក្តានុពល ទេសចរណ៍ ប្រវត្តិសាស្ត្រ។ មជ្ឈមណ្ឌល សន្តិភាពអន្លង់វែង បាន និងកំពុង សហការផ្ទាល់ជាមួយ លោក ហោ ជិន វិរយុទ្ធ អភិបាល នៃគណៈអភិបាល ស្រុក អន្លង់វែង និង ថ្នាក់ដឹកនាំឃុំទាំង៥ របស់លោកដែរ ដើម្បី បណ្តុះបណ្តាល យុវជននៅតាមឃុំនីមួយៗអំពី ការ បង្កើត និង គ្រប់គ្រង គេហទំព័រទេសចរណ៍ឃុំ និង ការ ផ្តួចផ្តើមឲ្យ មាន សកម្ម ភាព កីឡានៅតាមឃុំជារៀងរាល់ខែ។ លោក អ៊ុច ផា ប្រធានឃុំថ្លាត បាន មាន ប្រសាសន៍ថា៖ «ខ្ញុំ ពិតជា គាំទ្រគំនិត ផ្តួចផ្តើមនេះ ព្រោះថានេះគឺជាឳកាស ល្អ ក្នុង ការ បណ្តុះបណ្តាល យុវជននៅតាមឃុំអំពី ព័ត៌ មាន វិជ្ជា និង ប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញទេសចរជាតិ។»៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular