ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះបានប្រកាសថាវ៉ាក់ សាំងការពារជំងឺកូវីដ១៩ ដែលជាជំនួយរបស់មិត្តចិននឹងមកដល់កម្ពុជានៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ដែលដំណាក់កាលដំបូងចំនួន ៦០ ម៉ឺនដូសនៃជំនួយ១លាន ដូស ។ សម្តេចនឹងទួលចាក់មុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើផេកផ្លូវការរបស់សម្តេចទាំងស្រុងថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជា មានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យទី៧ កុម្ភៈ ២០២១ដែលជាដំណាក់ កាលដំបូងនៃជំនួយចំនួន១លានដូស ។ ម៉ោង៨៖៣០នាទី ថ្ងៃទី១០ កុម្ភៈ ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការ នៅមន្ទីរពេទ្យកាល់ម៉ែតដែលខ្លួនខ្ញុំនឹង ទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែសម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។
ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែតតែម្ត ង។ សូមជំរាបជូនបន្ថែមថាថ្ងៃនេះជាខួបមួយឆ្នាំ នៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន(៥កុម្ភៈ ២០២០ -៥កុម្ភៈ ២០២១) ដែលជាទស្សនកិច្ចមានអត្ថន័យដ៏ជ្រាលជ្រៅនៃចំណងមិត្តភាព សាមគ្គីភាពក្នុងដំណាក់កាលដែលប្រទេសចិនកំពុងផ្ទុះឡើងនៃជំងឺកូរ៉ូណាដែលក្រោយនេះហៅថាកូវីដ១៩ ដែលពេលនោះខ្ញុំបានប្រើពាក្យថា(ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់ មិត្តល្អក្នុងគ្រាលំបាក)។
សូមអរគុណឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី កឺឈាង និង ថ្នាក់ដឹកនាំចិនផ្សេងទៀតដែលបានទទួលរូបខ្ញុំនិងគណៈប្រតិភូជាពិសេសបាន ជួយដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិនរាប់ទាំងនៅទីក្រុងវូហានផង អោយជៀសផុតពីជំងឺឆ្លង និងទទួលបាននូវការសិក្សាប្រកបដោយសុវត្ថិភាពនៅក្នុងប្រ ទេសចិនជាមិត្ត»៕