បុរសម្នាក់បានស្លាប់បន្ទាប់ពីនាំគ្នាទៅពន្លត់ភ្លើង ឆេះរាលចម្ការអំពៅ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចចម្ការអំពៅក្រុមហ៊ុន ហ្គ្រែតហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពី រសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
