ប្រជាពលរដ្ឋខ្មែរ ចំនួន ៨ នាក់ ត្រូវបានអាជ្ញាធរថៃ បានបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែង ពីពន្ធនាគារ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង ក្នុងទឹកដីថៃ។ ការប្រគល់ និងទទួលប្រជាពលរដ្ឋខ្មែរ ចំនួន ៨ នាក់នោះ បានធ្វើកាលពីវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិ ជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
