​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​បានប្រកាស​ពី​ការខាតបង់​ចំណេញ​សុទ្ធ​ចំនួន ១៤២ លាន​ដុល្លារ​សិង្ហ​បុរី (១០៦,៣៦ លាន​ដុល្លារ​អាម៉េរិក​) នៅក្នុង​ត្រីមាស​ទី ៣ ដោយសារ​ចំនួន​អ្នកដំណើរ​បាន​ធ្លាក់ចុះ ៩៧,៦ ភាគរយ​ដោយសារ​ជំងឺ​រាតត្បាត ទោះបីជា​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​របស់​ខ្លួន​រក្សា​លំនឹង​បាន​ល្អប្រសើរ ដោយសារ​ទីផ្សារ​ដឹកទំនិញ​តឹង​ណែន​ក៏ដោយ​។​

​ការខាតបង់​នេះ​គឺ​ប្រៀបធៀប​ទៅ​នឹង​ប្រាក់​ចំណេញ​សុទ្ធ ៣១៥ លាន​ដុល្លារ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​ក្នុង​ត្រីមាស​ដែល​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែ​ធ្នូ​។ ប្រាក់ចំណូល​បាន​ធ្លាក់ចុះ ៧៦,១ ភាគរយ​ស្មើនឹង ១,០៧ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​។​

​ការខាតបង់​នេះ​គឺ​ទាប​ជាង​ការខាតបង់​ប្រតិបត្តិការ​របស់​ខ្លួន​ចំនួន ៣៣១ លាន​ដុល្លារ​សិង្ហ​បុរី​ដោយសារ​ឥណទាន​ពន្ធ​។

​តាំងពី​ខែ​ធ្នូ​មក ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​ធ្វើ​ប្រតិបត្តិការ​ប្រហែល ១៩ ភាគរយ​នៃ​សមត្ថភាព​ដឹក​អ្នកដំណើរ​ពេញលេញ​មុនពេល​មាន​ជំងឺ​រាតត្បាត ហើយ​និយាយ​ថា​ខ្លួន​រំពឹង​ឈាន​ដល់​កម្រិត​ប្រមាណ ២៥ ភាគរយ​នៅ​ចុងខែ​មេសា ខណៈ​ខ្លួន​បន្ថែម​ជើងហោះហើរ​ទៅតាម​កាលវិភាគ ទោះបីជា​មាន​ការរីក​រា​ល​ដាល​នៃ​មេរោគ​កូរ៉ូ​ណា​បំលែងខ្លួន​ក៏ដោយ​៕

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​អ៊ែ​រឡាញ​ខាត​ប្រាក់ចំណេញ​សុទ្ធ ១០៦ លាន​ដុល្លារ