មាន​ក្រុមហ៊ុន ៣ ជែង​គ្នា ក្នុងការ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ​

ក្រោយពី​ស្វែងរក និង​ចម្រាញ់​ជាង ១​ឆ្នាំ គិត​ចាប់ពី​ខែតុលា ឆ្នាំ​២០១៩ មកដល់ពេលនេះ សាលា​រាជធានី​ភ្នំពេញ រកបាន​ហើយ នូវ​ក្រុមហ៊ុន​ឯកជន ចំនួន ៣ ដើម្បី​ធ្វើ​អាជីវកម្ម ប្រមូល​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ឯកជន​ទាំង ៣ នោះ គឺ ក្រុមហ៊ុន​ស៊ីន​ទ្រី ក្រុមហ៊ុន Mizuda Group Co.,Ltd និង​ក្រុមហ៊ុន 800 Super/GAEA ហើយ​នៅ​ម៉ោង ៩ ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ​រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​ប្រកាស​ប្រគល់​-​ទទួល​កិច្ចសន្យា ស្តីពី​ការផ្តល់សេវា​ប្រមូល និង​ដឹក ជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដល់​ក្រុមហ៊ុន​ទាំងនោះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular